ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តកាមេរីពាក់ស្លាកលេខ នគរបាល រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កាឡេកង់ទៅមុខលែងរួច តៃកុងឡានឃើញសភាពមិនស្រួល ដាក់មេប្រូចបាត់

    BY Khmernote Media October 28, 2020
    រថយន្តកាមេរីពាក់ស្លាកលេខ នគរបាល រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កាឡេកង់ទៅមុខលែងរួច តៃកុងឡានឃើញសភាពមិនស្រួល ដាក់មេប្រូចបាត់

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរី ពាក់ស្លាកលេខនគរបាល បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ រថយន្តដាច់កង់មុខទៅរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩:នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខច្រកចូលភូមិសាមគ្គី ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខនគរបាល 2-1470 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មមួយកង់ខ្ទាតចេញពីជួរ ឯរថយន្តបង្កដាច់កាឡេកង់ខាងមុខខាងឆ្វេងបើកទៅមុខលែងរួច។ បន្ទាប់មកអ្នកបើកបរឃើញសភាពមិនស្រួល បានហៅម៉ូតូកង់បីជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

    Share This Post: