វិចិត្រករ Sondra Perry, Beatriz SantiagoMuñoz, Martine Syms និង Zhou Tao បានជាប់ការជ្រើសរើសលើកទីមួយសម្រាប់ Muse ក្នុងកម្មវិធីសិល្បៈដ៏ធំមួយរបស់ Rolls-Royce ឈ្មោះថា Dream Commission
“Muse ដែលជាកម្មវិធីសិល្បមួយរបស់ Rolls-Royce លើកកម្ពស់ដល់គំនិតច្នៃប្រឌិតតាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងវិចិត្រករដែលមានក្ដីស្រឡាញ់ក្នុងការពង្រីកដែនកំណត់បច្ចេកទេស និងទស្សនាទានដូចយើងខ្ញុំ។ យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសវិចិត្រកររូបភាពជីវចលចំនួនបួនរូបដែលបានជាប់ការជ្រើសរើសលើកទីមួយសម្រាប់ពានរង្វាន់សម្ពោធន៍ DREAM COMMISSION ដែលម្នាក់ៗមានកេរ្តិ៍ឈ្មោះឆ្នើម។ សិល្បៈរូបភាពជីវចលគឺជាសិល្បៈប្រកបដោយគំនិតច្នៃប្រឌិតថ្មី ហើយយើងខ្ញុំមានសេចក្ដីសោមនស្សរីករាយក្នុងការទ្រទ្រង់ដល់សិល្បៈមួយនេះក្នុងគ្រាដ៏សំខាន់នេះ។ ការផ្ដល់ការងារដល់វិចិត្រករក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតទូទាំងពិភពលោកគឺជាសកម្មភាពនៃការប្ដេជ្ញា និងការមានជំនឿទៅលើអំណាចនៃវប្បធម៌ក្នុងការផ្លាស់ប្ដូរជីវិតរបស់យើង ដែលជាគុណភាពមួយដែលយើងខ្ញុំផ្ដល់អតិភាពបំផុតនៅ នៅ Rolls-Royce ។”
Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ Rolls-Royce Motor Cars
DREAM COMMISSION គឺជាពានរង្វាន់ពីរឆ្នាំម្ដងដែលផ្ដល់ជូនដើម្បីលើកទឹកចិត្តដល់ភាពអស្ចារ្យ និងលើកស្ទួយដល់គំនិតច្នៃប្រឌិតនៅក្នុងសិល្បៈរូបភាពជីវចល។
វិចិត្រករ Sondra Perry (សហរដ្ឋអាមេរិក) Beatriz SantiagoMuñoz(ព័រតូរីកូ) Martine Syms (សហរដ្ឋអាមេរិក) និង Zhou Tao (ចិន)ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យអន្តរជាតិសិល្បករនាំមុខគេក្នុងពិភពលោកដែលបានជ្រើសតាំងដោយក្រុមប្រឹក្សាសិល្បករឆ្នើម ក្នុងឆ្នាំ 2020។
វិចិត្រករម្នាក់ៗបានបង្កើតនូវស្នាដៃសិល្បៈរូបភាពជីវចលខ្លី ដែលបង្ហាញអំពីសញ្ញាណរបស់ ‘Dreams’។ ស្នាដៃទាំងនេះនឹងដើរតួនាទីជាភស្តុតាងទស្សនាទានសម្រាប់ការពិចារណារបស់គណៈវិនិច្ឆ័យ ដែលនាំទៅដល់ការផ្ដល់រង្វាន់ដល់វិចិត្រករមួយរូបសម្រាប់ការបង្កើតស្នាដៃរូបភាពជីវចលថ្មីនៅក្នុងឆ្នាំ 2021។ វិចិត្រករនៅរដ្ឋ New Jersey ឈ្មោះ Sondra Perry បានបង្កើតស្នាដៃនៅក្នុងផ្នែក AI ជីវចល សំដែង និងវីដេអូ។ល។ ចំណុចសំខាន់បំផុតនៃស្នាដៃរបស់ Perry គឺការសិក្សាអំពីពូជសាសន អត្តសញ្ញាណ និងបច្ចេកវិទ្យា។
ស្នាដៃសិល្បៈខ្លីរបស់ Perry ឈ្មោះថា Lineage for a Phantom Zone គឺជាការសញ្ជឹងគិតអំពីគ្រួសារ ក្ដីប្រាថ្នា និងអនុស្សាវរីយ៍ដោយប្រើរូបភាពវីដេអូផ្ទាល់របស់នាង និងយកពីបណ្ដាញអ៊ីនធើណិត។ វិចិត្រកររូបនេះលើកឡើងថា “វីដេអូនេះចាប់ផ្ដើមដោយនាងខ្ញុំលេងទែរមីន (theremin) ដោយប្រើឧបករណ៍លីមីណលមិនប៉ះដើម្បីបង្កើតនូវពិភពសុបិន្តមួយជាមួយនឹងសំឡេងបែបពហុវិមាត្រ។ នៅពេលខ្ញុំធំឡើង ជីដូនរបស់ខ្ញុំមានរូបថតរបស់គាត់នៅលើដីដែលគាត់រស់នៅនៅ North Carolina នៅលើទូរសម្លៀកបំពាក់របស់គាត់។ ខ្ញុំគិតអំពីរូបភាពនោះជារឿយៗ ហើយខ្ញុំចង់បង្ហាញអំពីប្រវត្តិរបស់គាត់ ដីនោះ និងបទពិសោធន៍របស់ខ្ញុំចំពោះវាតាមរយៈរូបភាពនោះ។ ខ្ញុំបានបង្វិលពេលវេលា ទីកន្លែង និងគ្រួសារពីរជំនាន់ ដើម្បីបង្ហាញនូវក្ដីសុបិន្តជីវិតមួយដែលត្រូវបានបង្កើតឡើងតាមរយៈការស្រមើស្រមៃ រូបភាព និងវីដេអូ ហើយផ្ទេរតាមរយៈ DNA របស់ខ្ញុំ ”។

Beatriz SantiagoMuñoz គឺជាវិចិត្រករ និងផលិតករភាពយន្តនៅព័រតូរីកូ។ វិធីសាស្ត្រផលិតភាពយន្ដរបស់នាងគឺជាវិធីសាស្ត្រប្រកបដោយការប្រុងប្រយ័ត្នរបស់អ្នកជាតិពន្ធុសាស្ត្រ។ ភាពយន្ដរបស់នាងដែលជាសមិទ្ធិផលចេញពីការស្រាវជ្រាវ ការសង្កេត និងការរៀបចំឯកសារដ៏យូរអង្វែង។ សម្រាប់ស្នាដៃសិល្បៈខ្លីរបស់ Santiago Munoz ដែលមានចំណងជើងថា The Source នាងបានច្របាច់បញ្ចូលគ្នានូវការថតរូបជាលក្ខណៈចម្រុះនូវប្រជាជន ទីកន្លែង និងបទពិសោធន៍ ដែលជំរុញឲ្យអ្នកទស្សនាមានភាពរំភើបក្នុងអារម្មណ៍។ តាមរយៈការលាតត្រដាងអំពីព័រតូរីកូ វិចិត្រកររូបនេះបានបង្ហាឲ្យឃើញនូវប្រវត្តិសាស្រ្ដ និងវប្បធម៌ដ៏សំបូរបែបនៃប្រទេសមួយនេះ។ នាងបានលើកឡើងថា “វាចាប់ផ្ដើមជាមួយនឹងបទពិសោធន៍។ កូនប្រុសរបស់ខ្ញុំកំពុងជាប្រភពរបស់ Río Caguitas។ អ្វីមួយហាក់ដូចជាឈប់។ តើវាគឺជាថ្មបុរាណ សមេ្លងទឹកត្រជាក់ដ៏ឮ សភាពយឺតៗនៅពីលើយើង ក្លិន? ចន្លោះពេល។ អានសំណៅបកប្រែរបស់គាត់ដែលមានចំណងជើងថា Proust to Haitian Kreyòl ដែលជាគម្រោងបានដំណើរការទៅដោយខ្លួនឯង និងដោយមិនគិតអំពីអ្នកអាន អ្នកនិពន្ធ និងអ្នកបកប្រែជាសហសេវិករបស់ខ្ញុំ Guy Regis Junior បាននិយាយថា ស្នាដៃនេះមានទាំងភាពរីករាយ និងការលះបង់។
ចេញពីនោះ ចន្លោះពេលមានការបើកឡើង នៅពេលនោះ គម្លាតរវាងភាសាមួយ ប្រវត្តិសាស្រ្ដ និងពិភពលោកអារម្មណ៍ និងមួយផ្សេងទៀត”។

វិចិត្រករនៅ LA ឈ្មោះ Martine Symshas ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ស្នាដៃដែលរួមបញ្ចូលនូវទស្សនាទាន ភាពកម្លែង និងវិចារណកថាសង្គម។ សម្រាប់ស្នាដៃសិល្បៈរូបភាពជីវចលខ្លីរបស់នាង Kita’s World Martine នាំអ្នកទស្សនាចូលទៅក្នុងទេវកថាផ្ទាល់របស់នាង។ ផ្នែកស្មើគ្នានៃជីវសាស្ត្រ ចិត្តសាស្ត្រ និងសង្គម។ វិចិត្រកររូបនេះបានលើកឡើងថា “ពិភពរបស់ខ្ញុំគឺជាបន្សំចម្លែកនៃសម្ភារៈស្នូល សំណាកបាក់បែក ទិដ្ឋភាពសណ្ដំ និងទ្រឹស្ដីធ្ងន់ៗ។ ពិភពរបស់ Kita បង្ហាញអំពីបញ្ហានៃបញ្ហាផ្លូវចិត្តនៅក្នុងសម័យឌីជីថល។ រោគសញ្ញានៃស្ថានភាពបច្ចុប្បន្ន ខ្ញុំត្រូវបានជំរុញចិត្តដោយរឿងខ្លីរបស់អ្នកទ្រឹស្ដីដ៏សំខាន់មួយរូប ដែលក្នុងនោះលើកឡើងថាបច្ចេកវិទ្យាហាក់ដូចជាអាចអានអំពីចិត្តរបស់យើងបាន។ គ្រប់យ៉ាងមានន័យបង្កប់ដែលពិបាកយល់ —ប៉ុន្តែបច្ចេកវិទ្យាបានលាតត្រដាងអ្វីៗគ្រប់យ៉ាង។ វាអាចបង្ហាញអំពីសភាពដែលយើងខ្លួនឯងមិនបានដឹងខ្លួន។ យើងស្រាយចម្ងល់ស្មើគ្នានៅក្នុងទាំងក្នុងពិភពពិត និងពិភពឌីជីថល។ វារំលាយនូវភាពខុសគ្នា ប៉ុន្តែមិនមែនពហុភាពពិត។
ខ្ញុំកំពុងប្រើប្រាស់ Kita ការគោរពបូជាចំពោះអវតាតាំងពីកុមារភាពរបស់ខ្ញុំ ក្នុងការវិភាគអំពីភាពតឹងតែងនេះ”។

វិចិត្រករនៅ Guangzhou ឈ្មោះ Zhou Tao ផ្ដោតការងារជាចម្បងលើវីដេអូ គំនូរ និងរូបថត។ ស្នាដៃរូបភាពជីវចលរបស់លោកផ្ដល់ដល់យើងនូវបទពិសោធន៍នៅក្នុងគន្លងជាច្រើននៃតថភាពពិតនៃជីវិត។ សម្រាប់ស្នាដៃរូបភាពជីវចលខ្លីរបស់លោកដែលមានចំណងជើងថា Three Hundred Miles Southwest Tao បានប្ដូរការផ្ដោតរបស់លោកពីតំបន់ដែលមានប្រជាជនរស់នៅកុះករទៅតំបន់ដាច់ស្រយាល និងមានសភាពស្ទើរតែដូចក្នុងទេវកថា។ វិចិត្រកររូបនេះលើកឡើងថា “បីរយម៉ែល៍ពីកំពូលភ្នំដ៏គ្រោះថ្នាក់ទៅភាគអាគ្នេយ៍ តំបន់បំភ្លេចចោលដែលមិនគ្មានទំនាក់ទំនងគ្នាទាំងនោះគឺជាចុងបញ្ចប់នៃភូមិសាស្រ្ដ។ រវាងអ្នកស្វែងរកចចកដោយមានភ្នំជាមិត្ត និងម៉ូដែលបរិស្ថាន ‘បែបដាច់ស្រយាល ទី 37។ រវាងការរំដោះយក្សនៅក្នុងជ្រលងភ្នំតូចចង្អៀត និងច្រកទ្វារនិមិត្តទៅជាបួនវិមាត្រ។ មូលដ្ឋានវិស្វកម្មដែលបានភ្ជាប់ពីចុងមួយទៅមួយរាយពាសពេញរកេតរកូតនៅក្នុងភ្នំ ដែលបានបង្ហាញនូវ រឿងព្រេងនាពេលអនាគតដែលបានរលប់បាត់ពីទឹកដីទេវៈនេះយូរមកហើយ។”

ក្នុងខែមិថុនា ឆ្នាំ 2020 គណៈវិនិច្ឆ័យបានឯកភាពជាឯកច្ឆ័ន្ទជ្រើសរើសយកវិចិត្រករបួនរូបសម្រាប់ការជ្រើសរើសសម្រាំងលើកទីមួយចេញពីបេក្ខជនចំនួនម្ភៃបីរូប។ គណៈវិនិច្ឆ័យមានសមាសភាព:
Isaac Julien CBE RA ដែលជាវិចិត្រកររូបភាពជីវចលនាំមុខគេ Hans Ulrich Obrist នាយកផ្នែកសិល្បៈនៃវិចិត្រសាល Serpentine នៅក្រុងឡុងដ៍ Katrina Sedgwick ប្រធានសារមន្ទីរមជ្ឈមណ្ឌលរូបភាពជីវចលអូស្រ្តាលីនៅក្រុងមែលប៊ន Terrie Sultan អតីតប្រធានសារមន្ទីរសិល្បៈ Parrish នៅក្រុងញូវយ៉ក និង Theodora Vischer អភិបាលជាន់ខ្ពស់នៅ Fondation Beyeler នៅបាស៊ែល។
គណៈវិនិច្ឆ័យបញ្ជាក់ថា: “The DREAM COMMISSION ផ្ដល់ជូនវិចិត្រករនូវឱកាសអភិវឌ្ឍសោភ័ណវិទ្យារបស់ពួកគេ និងអាចមុជកាន់តែជ្រៅទៅក្នុងវិស័យដែលពួកគេអាចទទួលបានស្វ័យភាពក្នុងការបង្កើតស្នាដៃដែលអាចនឹងល្បីរន្ទឺបាន។ គុណភាពរបស់បេក្ខជនដែលបានបង្ហាញដល់យើងខ្ញុំបានធ្វើឲ្យការចូលរួមនេះគឺជាការចូលរួមដ៏អស្ចារ្យមិនគួរឲ្យជឿមួយ ប៉ុន្តែក៏ជាដំណើរការជ្រើសរើសដ៏លំបាកមួយផងដែរ។ វិសាលភាពនៃស្នាដៃដែលត្រូវបានជ្រើសរើសសម្រាប់យើងខ្ញុំពិចារណាគឺមានលក្ខណៈពិសេសខ្លាំង – ភាពជឿនលឿននៃគំនិត និងការសំដែងចេញនៅក្នុងមជ្ឈដ្ឋាននេះទាំងមូលគឺមានកម្លាំងជំរុញទឹកចិត្តខ្លាំងណាស់។ យើងខ្ញុំទទួលបានជោគជ័យនៅក្នុងការជ្រើសរើសវិចិត្រករជាច្រើនរូបមកពីបណ្ដាប្រទេស វប្បធម៌ និងប្រភេទគំនិតសិល្បៈផ្សេងៗគ្នា។”
ក្រោយពីរយៈពេលប្រាំឆ្នាំក្នុងការជួយវិចិត្រករអន្តរជាតិក្នុងការបង្កើតស្នាដៃថ្មីៗ កម្មវិធីសិល្បៈ Rolls-Royce បានប្រកាសអំពីចក្ខុវិស័យថ្មីមួយនៅក្នុងឆ្នាំ 2019 ថា ត្រូវក្លាយជា Muse¸ ដែលជាវេទិកាមួយមានកម្មវិធីពីរឆ្នាំម្ដងចំនួនពីរគឺ DREAM COMMISSION និង Spirit of Ecstasy Challenge។
ក្ដីប្រាថ្នាដ៏ធំរបស់ Rolls-Royce សម្រាប់ DREAM COMMISSION ដែលបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយនឹងវិចិត្រសាល Serpentine ក្រុងឡុងដ៍ និង Fondation Beyeler បាស៊ែល គឺត្រូវស្ថាបនាវាជាវេទិកាពាក់ព័ន្ធមួយសម្រាប់ការអភិវឌ្ឍសិល្បៈរូបភាពជីវចលនាពេលបច្ចុប្បន្ន។
ជាការអបអរសាទរនូវនវានុវត្តន៍ចុងក្រោយក្នុងវិស័យសិល្បៈរូបភាពជីវចល ការងាររបស់ DREAM COMMISSION អាចចេញពីគ្រប់មជ្ឈដ្ឋាននៅក្នុងប្រភេទនោះរាប់បញ្ចូលទាំង ភាពយន្តពិសោធន៍ វីដេអូ គំនូរចលនា ស្នាដៃ និងមាតិកាដែលមានលក្ខណៈមានការចូលរួមដែលបានបង្ហាញក្នុងទម្រង់មិនមែនលើស្គ្រីនដូចជា អូហ្គមិនធិត និងវើឈូលរីអាលីធី (augmented and virtual reality)។ បន្ទាប់ពីដំណើរការរយៈពេលពីរឆ្នាំបានបញ្ចប់ទៅ វដ្ដនៃដំណើរការនេះនឹងចាប់ផ្ដើមជាថ្មីម្ដងទៀត ដែលនឹងផ្ដល់នូវស្នាដៃសិល្បៈរូបភាពជីវចលជាច្រើន។ Rolls-Royce បានចាប់ផ្ដើមបង្កើត Muse Instagram ថ្មី សម្រាប់ចែករំលែកមាតិកាផ្តាច់មុខទាក់ទិននឹង Muse និង DREAM COMMISSION។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូម follow @rollsroycemuse។ ដើម្បីទទួលបានមាតិកា DREAM COMMISSION សូមចុចទីនេះ។
អំពី Sondra Perry About Sondra Perry
Sondra Perry (b.1986, សហរដ្ឋអាមេរិក) ផលិតវីដេអូ ការសំដែង និងស្នាដៃដែលប្រើប្រាស់ឧបករណ៍ឌីជីថលជាវិធីក្នុងការឆ្លុះបញ្ចាំងយ៉ាងសំខាន់អំពបច្ចេកវិទ្យាថ្មីក្នុងការបង្ហាញ និងប្រមូលផ្ដុំសក្តានុពលរបស់វាឡើងវិញ។ ស្នាដៃរបស់នាងវិភាគទៅលើរបៀបផលិតរូបភាពដើម្បីបង្ហាញអំពីការថតរូបភាព និងចែករំលែកបន្ត។ Sondra Perry កើតនៅ Perth Amboy, New Jersey បានធំធាត់ឡើងនៅ New Jersey និង North Texas និងបានរស់ និងធ្វើការងារនៅក្នុង Newark, New Jersey ចាប់តាំងពីឆ្នាំ 2019។ នាងទទួលបាន MFA ពីសកលវិទ្យាល័យ Columbia ក្រុងញូវយ៉ក នៅក្នុងឆ្នាំ 2015 និងបានទទួល BFA ពីសកលវិទ្យាល័យ Alfred, Alfred, ក្រុងញូវយ៉ក នៅក្នុងឆ្នាំ 2012។
អំពី Beatriz SantiagoMuñoz
Beatriz SantiagoMuñoz គឺជាវិចិត្រករដែលមានស្នាដៃរូបភាពជីវចលមានទំនាក់ទំនងជាមួយនឹងរោង Boalian ដែលជាខ្សែភាពយន្ដជាតិពន្ធុវិទ្យាពិសោធន៍។ នាងមានទំនោរធ្វើការងារជាមួយនឹងអ្នកដែលមិនមែនជាតួសំដែង និងបញ្ចូលគំនិតច្នៃប្រឌិតទៅក្នុងដំណើរការរបស់នាង។ ស្នាដៃថ្មីរបស់នាងគឺអំពីចលនាប្រឆាំងអាណានិគម ព្យុះសង្ឃរា ផ្ទាំងបញ្ចាំងស្នាដៃស្រមើស្រមៃ និងគ្មានហេតុផល។ ស្នាដៃតែឯងក្នុងកម្មវិធីតាំងពិព័ណ៌ថ្មីៗរួមមាន: Gosila, Der Tank, Basel; Nuevos Materiales, Museo Amparo; Safehouse, Sullivan Galleries, A Universe of Fragile Mirrors, PAMM, Miami; Song Strategy Sign, New Museum; La CabezaMató a Todos, TEORética, San José, Costa Rica; MATRULLA, Sala de Arte Público Siqueiros, México D.F.
ស្នាដៃជាក្រុមក្នុងកម្មវិធីតាំងពិព័ណ៌ថ្មីៗរួមមាន: Whitney Biennial 2017, NYC; Prospect 4, New Orleans; 8th Contour Biennale, Mechelen; Ce qui ne sert pas s’oublie,CAPC-Bordeaux; Post-Military Cinema, Transmission Gallery/Glasgow International; Under the Same Sun: Art from Latin America Today, Guggenheim Museum, NYC.
នៅក្នុងឆ្នាំ 2017 នាងបានទទួល Tiffany Comfort Foundation Grant។ នាងគឺជា 2016 USA Ford Fellow និងបានទទួលរង្វាន់វិចិត្រករទស្សនីយភាព Creative Capital ឆ្នាំ 2015។ Martine Syms (b. 1988, Los Angeles (CA)) បានទទួល MFA ពីមហាវិទ្យាល័យ Bard, Annandale-on-Hudson (NY) (2017) និង BFA ពីវិទ្យាស្ថានសិល្បៈ Chicago (IL) (2007)។ Syms ទទួលបាននូវការទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ស្នាដៃដែលផ្សំបញ្ចូលគ្នានូវផ្នែកទស្សនាទាន កំប្លែង និងវិចារណកថាសង្គម។ តាមរយៈការប្រើប្រាស់បន្សំនៃវីដេអូ ការដំឡើង និងការសំដែង ដែលជារឿយៗបានដាក់បញ្ចូលគ្នានូវការសិក្សាបច្ចេកទេស និងការពិពណ៌នា Syms ពិនិត្យអំពីការបង្ហាញនូវសភាពខ្មៅ និងទំនាក់ទំនងរបស់វាជាមួយគំនិតស្ត្រីនិយមដាច់ដោយឡែក និងប្រពៃណីបែបរ៉ាឌីកាល់។ ស្នាដៃផ្អែកលើការស្រាវជ្រាវរបស់ Syms ជាញឹកញាប់យោង និងបញ្ចូលនូវម៉ូដែលបែបទ្រឹស្ដីដែលទាក់ទិននឹងអត្តសញ្ញាណដែលបានសំដែង ឬដាក់ចេញ ថាមពលនៃកាយវិការ និងការសន្មត់ដែលបានបង្កប់ក្នុងនោះទាក់ទិនទៅនឹងវិសមភាពយេនឌ័រ និងពូជសាសន៍។
អំពី Zhou Tao
Zhou Tao (b.1976, ប្រទេសចិន) រកឃើញសម្ភារៈទស្សនីយភាព និងការពិពណ៌នាសម្រាប់ស្នាដៃភាពយន្ដរបស់ខ្លួននៅតាមទីកន្លែង និងសហគមន៍ដែលខ្លួនជួបប្រទះ ហើយជារឿយៗ សេចក្ដីពិពណ៌នារបស់ភាពយន្តគឺវិវត្តចេញពីការផ្ដុំបញ្ចូលគ្នានៃរឿងរ៉ាវដែលបានជួបប្រទះនោះ។ គ្មានធាតុតែមួយនោះទេនៅក្នុងស្នាដៃរបស់ Zhou Tao ជារឿយៗ តាមរយៈអន្តរកម្មបែបបង្កប់ និងកំប្លែងជាមួយនឹងមនុស្ស រឿងរ៉ាវ សកម្មភាព ទីកន្លែង និងស្ថានភាព។ វីដេអូរបស់ Zhou ផ្ដល់ដល់យើងនូវបទពិសោធន៍នៅក្នុងគន្លងជាច្រើននៃតថភាពពិតនៃជីវិត—ដែលអ្វីដែលគាត់ធ្លាប់ហៅថា “ស៊ីណារីយ៉ូផ្នត់” ឬ “តំបន់មានផ្នត់”។
សម្រាប់គាត់ ការប្រើប្រាស់រូបភាពជីវចលគឺមិនមានមែនជាជម្រើសនៃភាសា ឬមជ្ឈដ្ឋានសិល្បៈដោយចេតនាទេ ផ្ទុយទៅវិញប្រតិបត្តិការនៃម៉ាស៊ីនថតគឺជាវិធីដែលច្របាច់បញ្ចូលខ្លួនវាជាមួយនឹងជីវិតប្រចាំថ្ងៃ។
Zhou បានសិក្សានៅ បណ្ឌិតសភាវិចិត្រសិល្បៈ Guangzhou និងបានទទួលសញ្ញាបត្របរិញ្ញាបត្រវិចិត្រសិល្បៈផ្នែកគំនូរប្រេងក្នុងឆ្នាំ 2001 និងសញ្ញាបត្រអនុបណ្ឌិតវិចិត្រសិល្បៈផ្នែកការសិក្សាប្រព័ន្ធផ្សព្វផ្សាយចម្រុះក្នុងឆ្នាំ 2006។ ស្នាដៃតែឯងរបស់ Tao ក្នុងកម្មវិធីតាំងពិព័ណ៌ថ្មីៗរួមមាន:
Zhou Tao: Winter North Summer South, Times Art Center Berlin, Berlin, 2020; Zhou Tao:
The Ridge in a Bronze Mirror, Times Museum, Guangzhou,2019; Green Sunពិព័រណ៍ដោយ Zhou Tao មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក ក្រុងបាងកក 2014។
តំណាងរបស់ DREAM COMMISSION
Daniel Birnbaum, ប្រធាន Acute Art ក្រុងឡុងដ៍
Cao Fei, វិចិត្រករ ក្រុងប៉េកាំង
Zachary Kaplan, ប្រធានប្រតិបត្ដិ Rhizome ក្រុងញូវយ៉ក
Pablo León de la Barra, អ្នកអភិរក្ស, ក្រុងញូវយ៉ក & Rio de Janeiro
Suhanya Raffel, ប្រធាន M+ ក្រុងហុងកុង
សមាជិកគណៈវិនិច្ឆ័យរបស់ Dream Commission Jurors
Isaac Julien CBE RA, វិចិត្រករ ក្រុងឡុងដ៍
Hans Ulrich Obrist, ប្រធានផ្នែកសិល្បៈនៅ Serpentine Galleries ក្រុងឡុងដ៍
Katrina Sedgwick, ប្រធានមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់រូបភាពជីវចល ក្រុងមែលប៊ន
Terrie Sultan, អតីតប្រធានសារមន្ទីរសិល្បៈ Parrish Water Mill ក្រុងញូវយ៉ក
Theodora Vischer, អ្នកអភិរក្សជាន់ខ្ពស់នៅ Fondation Beyeler បាស៊ែល
អំពី Muse – កម្មវិធីសិល្បៈរបស់ Rolls-Royce
Muse គឺជាកម្មវិធីសិល្បៈរបស់ Rolls-Royce ដែលបានរៀបចំឡើងដើម្បីជំរុញ និងលើកទឹកចិត្តដល់គំនិតច្នៃប្រឌិតតាមរយៈការសហការជាមួយនឹងវិចិត្រករដែលចែករំលែកក្ដីស្រឡាញ់រួមសម្រាប់ការពង្រីកព្រំដែនបច្ចេកទេស និងទស្សនាទាន។
ដោយមានកម្មវិធីពីរឆ្នាំម្ដងចំនួនពីរជាបន្តបន្ទាប់ Muse បានចាប់ដៃគូជាមួយនឹងវិទ្យាស្ថានល្បីល្បាញបំផុតមួយចំនួននៅក្នុងពិភពលោក ដូចជា Foundation Beyeler, បាស៊ែល និង Serpentine Galleries ក្រុងឡុងដ៍។
Muse នឹងផ្ដល់ជូនវវិចិត្រករដែលបានជ្រើសរើសនូវពេលវេលា និងធនធានសម្រាប់ការបង្កើតស្នាដៃសិល្បៈ និងទទួលបានបទពិសោធន៍យ៉ាងល្អបំផុត។
Muse បង្ហាញនូវទិសដៅថ្មីសម្រាប់កម្មវិធីសិល្បៈរបស់ Rolls-Royce ដែលចាប់តាំងពីបានបង្កើតក្នុងឆ្នាំ 2014 មក បាននាំអ្នកគាំទ្រ Rolls-Royce ទៅក្នុងពិភពសិល្បៈបែបទំនើប។
រហូតមកដល់បច្ចុប្បន្ន វិចិត្រករកំពូលៗ Refik Anadol, Tomas Saráceno, Asad Raza, Dan Holdsworth, Isaac Julien, Yang Fudong, PipilottiRist, និង Ugo Rondione បានសហការជាមួយនឹងកម្មវិធីសិល្បៈនេះ។
អំពី Rolls-Royce Motor Cars
ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។
អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។
ព័ត៌មានបន្ថែម:
លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub or https://bit.ly/37skRGr បានផងដែរ។
ទំនាក់ទំនង | ថ្នាក់តំបន់
Bussaraporn Charoenkulsak (Gaem) +66 8166 51995 bussaraporn.c@rrmcapac.com
Joyce Lua +60 16 200 6142 joyce.lua@rrmcapac.com
Cheryl Lim +65 9833 7321 cheryl.lim@rrmcapac.com
Chloe Bui +84 38 7717442 ^ chloe@rrmcapac.com
Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
Helpdesk +65 9017 6272 * info@rrmcapac.com
+66 830766196
*WhatsApp
^Zalo