ខ្មែរណូត

ស្វែងរក

  • PR

    Mark Prin ប្តូរចរិតតួអង្គពី សុភាពបុរស មកជាព្រាននារីវិញម្តង ក្នុងរឿងភាគថ្មីរបស់ភីអិនអិន «លួចស្នេហ៍ស្វាមី»

    BY Liny Chan October 28, 2020
    Mark Prin ប្តូរចរិតតួអង្គពី សុភាពបុរស មកជាព្រាននារីវិញម្តង ក្នុងរឿងភាគថ្មីរបស់ភីអិនអិន «លួចស្នេហ៍ស្វាមី»

    រឿងភាគថៃថ្មី បែបស្នេហាមនោសញ្ចេតនាពីជីវិតគូស្នេហ៍អាពាហ៍ពិពាហ៍ ក្នុងរឿង លួចស្នេហ៍ស្វាមី ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ទើបតែប៉ុន្មានភាគដំបូង ក៏ទទួលបានគាំទ្រ តាមដានយ៉ាងខ្លាំងពីទស្សនិកជន។ ជាសាច់រឿង ដែលបង្ហាញពី ការតស៊ូចំណាយចិត្តដែលខ្លួនស្រឡាញ់ពីមនុស្សស្រីម្នាក់ ចំពោះមនុស្សប្រុស ស្ទើរតែគ្មានបេះដូងមកឲ្យនាង។

    លោក Mark Prin Suparat ដែលជាតារាសម្តែងថៃប្រុស មានមន្តស្នេហ៍ ដ៏ទាក់ទាញចិត្តស្រីៗ ភាគច្រើន ទស្សនិកជន តែងនិយមឃើញតារាប្រុសថៃរូបនេះ សម្តែងក្នុងចរិតតួអង្គ ជាសុភាពបុរស និងស្រគត់ស្រគុំ។ ដោយឡែក សម្រាប់រឿងភាគថ្មីនេះ Mark ត្រូវបានផ្លាស់ប្តូរជាតួអង្គ ព្រាននារី ស្រឡាញ់ស្រីមិនរើសមុខ ដែលរហូតត្រូវជួបគ្រោះថ្នាក់ ដោយសារល្បែងស្នេហារបស់គេក៏មាន។

    តួអង្គ ធៀន ដែលជាបុរសសង្ហា ព្រាននារី ចូលចិត្តយកស្នេហាធ្វើជាល្បែង រហូតធ្វើឲ្យម្តាយរបស់គេ មានការព្រួយបារម្ភពីអនាគត និងសុវត្ថិភាពកូនប្រុសខ្លួន។ ជាពេលវេលា ដែលសមស្របមកដល់ ម្តាយរបស់ធៀន បានបង្ខំចិត្តឲ្យមឿយ ដែលជាប្អូនស្រីជីដូនមួយ រៀបការជាមួយធៀន ដើម្បីកាត់ផ្តាច់ចោលនូវភាពនៅលីវរបស់ធៀន មកជាមនុស្សប្រុស ដែលមានគ្រួសារត្រឹមត្រូវវិញ។ ធៀន មិនបានមានចិត្តស្រឡាញ់មឿយនោះទេ ព្រោះគេគិតថា នាងគ្រាន់តែជាបងប្អូនស្រីរបស់ខ្លួនតែប៉ុណ្ណោះ។ ផ្ទុយស្រឡះ ពីបេះដូង របស់មឿយ ដែលនាងមានអារម្មណ៍លួចចាប់ចិត្តទៅលើធៀន ទាំងមិនហ៊ានបញ្ចេញមកក្រៅ។ រយៈពេលដ៏យូរ បន្ទាប់ពីពួកគាត់រៀបការជាមួយគ្នា មឿយបានព្យាយាមរក្សារតម្លៃខ្លួនជាប្រពន្ធ និងចិត្តបេះដូងតែមួយគត់ សម្រាប់ធៀន ទោះត្រូវជួបនឹងឧបសគ្គច្រើនយ៉ាងណា។

    ចង់ដឹងទេថា តើភរិយាវ័យក្មេងរូបនេះ អាចយកចិត្តស្វាមីរបស់ខ្លួន បានយ៉ាងណា? ហើយតួអង្គ ធៀន នឹងព្រមប្រគល់ក្តីស្រឡាញ់ឲ្យទៅមឿយបែបណានោះ ។ ដើម្បីទស្សនា នូវឈុតឆាកនៃសាច់រឿង លម្អិតទៀតនោះ សូមកុំភ្លេចតាមដានទស្សនានៅក្នុងរឿង លួចស្នេហ៍ស្វាមី ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃ ចន្ទ ដល់ ថ្ងៃពុធ៕
    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay