ផឹកអស់កន្លះកេះ ដើរទៅយកញញួរវាយកញ្ចក់រថយន្តគេ ហើយដុំឥដ្ឋគប់រថយន្តគេទៀត ចុងក្រោយជាប់ខ្នោះ
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយវាយបំផ្លាញកញ្ចក់រថយន្តមួយគ្រឿងខ្ទេចយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៣០នាទី ចំណុច ភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ០១ នាក់មានឈ្មោះ ជឹម សុខអេង ភេទប្រុសអាយុ៣៣ ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ អាជីវករ។ ជនសង្ស័យ០១នាក់មានឈ្មោះ យឿន គឹមលៀង ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ អំពៅព្រៃទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ លក់ដូរ។

វត្ថុតាងចាប់យក៖
១-ញញួរ ផ្លែដែក ដងជរ័ ប្រវែង ៣០សង្ទីម៉ែត្រ
២-បំណែកដុំឥដ្ឋ ប្រហោង ១១ ដុំ។
សំភារៈខូចខាត៖
-រថយន្ត១គ្រឿងម៉ាក Ford Ranger ស៊េរី ឆ្នាំ ២០១៩ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0162 (បែកប្រេះស្រាំ កញ្ចក់មុខមួយផ្ទាំង បែកកញ្ចក់ទ្វារឡានចំហៀងខាងឆ្វេង០២ ផ្ទាំង កំពិតគូទក្រោយ១កន្លែង កំពិតដំបូលផ្នែកខាងស្តាំ)។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំមុនពេលកេីតហេតុខាងលេី ជនសង្ស័យ បានផឹកស្រាបៀរនៅផ្ទះបង ឈ្មោះ យឿន សុខឡៃ និងបងប្អូន៣នាក់ទៀតស្ថិតនៅភូមិឃុំកេីតហេតុខាងលេី លុះផឹកស្រាបៀរអស់ចំនួនកន្លះកេះ ជនសង្ស័យបានយកញញួរដែលនៅក្រោមជណ្តេីរដេីទៅវាយកញ្ចក់រថយន្តរបស់ជនគ្រោះ និងបានយកដុំឥដ្ឋប្រហោងជាច្រើនដុំគប់ មកលេីរថយន្តរបស់ជនគ្រោះ។ បន្ទាប់មកជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពក្នុងទូរសព្ទដៃរបស់ខ្លួន បានឃេីញជនសង្ស័យយក ញញួរវាយកំទេចរថយន្តរបស់ខ្លួននិងយកដុំឥដ្ឋប្រហោង ជាច្រើនដុំ គប់មកលេីរថយន្តរបស់ខ្លួនបណ្តាលឲ្យ ខូចខាត ជាច្រើនកន្លែង បន្ទាប់មកជនរងគ្រោះ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបាលឃុំ អំពៅព្រៃចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
