ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅបណ្តាខណ្ឌទាំងនេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី០១ ខែវិច្ឆិកា

    BY Khmernote Media October 28, 2020
    អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅបណ្តាខណ្ឌទាំងនេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី០១ ខែវិច្ឆិកា

    រាជធានៅភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា

    Share This Post: