ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រណោះណាស់! ភូមិវប្បធម៌កម្ពុជា បង្ហោះសារចុងក្រោយមួយ បើកសម្តែងថ្ងៃស្អែកមួយទៀត និងបិទទាំងស្រុងជារៀងរហូត

    BY Khmernote Media October 31, 2020
    ស្រណោះណាស់! ភូមិវប្បធម៌កម្ពុជា បង្ហោះសារចុងក្រោយមួយ បើកសម្តែងថ្ងៃស្អែកមួយទៀត និងបិទទាំងស្រុងជារៀងរហូត

    មុននេះបន្តិចផេក Cambodian Cultural Village ភូមិវប្បធម៌កម្ពុជា បានបង្ហោះនូវសារចុងក្រោយមួយដែលបើកដំណើរការនៅថ្ងៃស្អែកចុងក្រោយមួយថ្ងៃទៀត និងបិទរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជាទាំងស្រុង ជារៀងរហូត។ យោងតាមផេកបានសរសេររៀបរាប់ថា៖ រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា សូមអរគុណចំពោះពុកម៉ែបងប្អូនដែលអញ្ជើញមកទស្សនា រមណីយដ្ឋាន យើងខ្ញុំនៅ ថ្ងៃទី៣ ដែលជាថ្ងៃបើកដំណើរការរយៈពេល ៤ថ្ងៃ ហើយថ្ងៃស្អែក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាថ្ងៃដែលបើកដំណើរការចុងក្រោយ នៃការបិទរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា យើងទាំងស្រុង ជារៀងរហូត ។ សូមពុកម៉ែបងប្អូន ទទួលបាននូវសុខភាពល្អ នឹងអនុស្សាវរីយ៌ ល្អៗ ពីរមណីយដ្ឋានយើងខ្ញុំ សូមអរគុណ!

    Share This Post: