បច្ចេកវិទ្យា

ស្អាតកប់! ធ្លាប់តែឃើញក្រុមហ៊ុន Leica ផលិតកាមេរ៉ា ឥឡូវឃើញមានផលិតផលនាឡិកាដៃទៀត

BY
Khmernote Media
June 18, 2018

ប្រសិនបើអ្នកជាអតិថិជនរបស់ក្រុមហ៊ុន Leica នោះក្រុមហ៊ុនទើបតែសម្រេចបង្ហាញទាក់ទងទៅនឹងត្រកូលថ្មីនៃផលិតផលកាមេរ៉ា ដែលអាចនិយាយបានថាស្អាតកប់ និងថ្លៃថ្នូរបំផុត។ ជាការពិតណាស់ យោងតាមការបង្ហាញនេះអាចឲ្យយើងសន្មត់បានថា ក្រុមហ៊ុន Leica បានចូលខ្លួនក្នុងជំនួញនាឡិកាដៃដែរហើយ។

នាឡិកាថ្មីនោះមានឈ្មោះថា Ernst Leitz Werkstätten ហើយវាត្រូវបានផលិតឡើងដើម្បីប្រើប្រាស់ជាមួយនឹងបណ្ដាកាមេរ៉ានានារបស់ក្រុមហ៊ុន Leica។ សម្រាប់ពេលបច្ចុប្បន្ន នាឡិកានេះត្រូវបានផលិតឡើងជាពីរម៉ូដែលផ្សេងគ្នាគឺប្រភេទ Leica L1 និង Leica L2។

គួរបញ្ជាក់ផងដែរថា ម៉ូដែលទាំងពីរនេះត្រូវបានរចនាឡើងដោយអ្នកច្នៃម៉ូតអន្តរជាតិលោក Achim Heine ដែលគេស្គាល់ថា ជាអ្នកច្នៃម៉ូតឲ្យផលិតផលកាមេរ៉ារបស់ក្រុមហ៊ុន Leica ជាច្រើនផងដែរ។ ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Leica បានមានប្រសាសន៍ថា “រាល់ផលិតផលរបស់ក្រុមហ៊ុន Leica ត្រូវបានរចនាឡើងពីវត្ថុធាតុដើម និងមុខងារជាច្រើនរាប់មិនអស់ដែលបង្ហាញពីភាពឆើតឆាយ និងថ្លៃថ្នូរតាមរយៈស្រោមខាងក្រៅផលិតឡើងពីដែកអ៊ីណុក និងកញ្ចក់ដែលផលិតឡើងពី lens របស់កាមេរ៉ា។”

គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Leica L1 ត្រូវបានដាក់លក់លើទីផ្សារជាមួយនឹងចំនួនកំណត់មួយ គឺត្រឹម 400គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃក្រោម €10,000 ($11,640)។

Fu

ប្រភព៖ petapixel

Share This Post: