ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ញាក់សាច់! នារីម្នាក់ត្រូវចោរឆក់កាបូប ស្រែកឆោរឡោផ្អើលអ្នកក្បែរនោះចូលជួយទាញចោរទម្លាក់ពីលើម៉ូតូ ហើយចោរស្រែកឲ្យបក្ខពួកដកកាំភ្លើងបាញ់ សំណាងប្រជាពលរដ្ឋទៅប្រតាយប្រតប់ជាមួយចោរម្នាក់ទៀតជ្រុះកាំភ្លើង ទើបចាប់ខ្លួនបានទាំង២នាក់

    BY Khmernote Media November 2, 2020
    ញាក់សាច់! នារីម្នាក់ត្រូវចោរឆក់កាបូប ស្រែកឆោរឡោផ្អើលអ្នកក្បែរនោះចូលជួយទាញចោរទម្លាក់ពីលើម៉ូតូ ហើយចោរស្រែកឲ្យបក្ខពួកដកកាំភ្លើងបាញ់ សំណាងប្រជាពលរដ្ឋទៅប្រតាយប្រតប់ជាមួយចោរម្នាក់ទៀតជ្រុះកាំភ្លើង ទើបចាប់ខ្លួនបានទាំង២នាក់

    រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតកាំភ្លើងខ្លី១ដើម ក្រោយពេលធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទ នៅកន្លែងលក់បបរ ហើយរត់ឡើងម៉ូតូមិនទាន់ ត្រូវបាននាងស្រែកឆោរឡោផ្អើលប្រជាពលរដ្ឋយកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យជ្រុះកាំភ្លើងពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់ រហូតផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង ចេញជួយអន្តរគមន៍ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង ។

    ហេតុការណ៍នេះបានកើតឡើងនៅចំណុចកន្លែងលក់បបរមួយកន្លែង នៅតាមផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងជាង៤ទាបភ្លឺ ឈានចូលថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    នារីរងគ្រោះមានឈ្មោះ លី ណា អាយុ៣៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយញ៉ាំបបរនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685 បានធ្វើសកម្មភាពចូលមកឆក់កាបូបស្ពាយ និងទូរស័ព្ទ១គ្រឿង ដែលជនរងគ្រោះកំពុងតែអង្គុយចុច នៅកន្លែងលក់បបរកើតហេតុខាងលើ ត្រូវបាននារីរងគ្រោះស្រែកឆោរឡោប្រតាយប្រតប់គ្នាទាញទូរស័ព្ទបានមកវិញ ហើយរត់ឡើងម៉ូតូមិនទាន់ ផ្អើលប្រជាពលរដ្ឋទាញទម្លាក់ពីលើម៉ូតូ ហើយជនសង្ស័យដែលត្រូវប្រជាពលរដ្ឋទាញទម្លាក់ពីលើម៉ូតូនោះ បានស្រែកប្រាប់បក្ខពួកដែលជាអ្នកបើកម៉ូតូ អោយដកកាំភ្លើងបាញ់ តែមិនទាន់បានដកចេញមកផង ស្រាប់តែត្រូវប្រជាពលរដ្ឋនាំគ្នាទាញកៅអីគប់ទម្លាក់ពីលើម៉ូតូតែម្ដង ហើយប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យជាអ្នកបើកម៉ូតូនោះ ជ្រុះកាំភ្លើងខ្លីម៉ាកK59ពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់ផង ស្វាគមន៍មួយនាក់មួយដៃមួយជើងផង រហូតផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង ចេញជួយអន្តរាគមន៍ ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង រួចបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងបានធ្វើការដកហូតវត្ថុតាងដូចជា ម៉ូតូដែលជិះធ្វើសកម្មភាពចំនួន០១គ្រឿង ម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685(កឹបស្លាកលេខក្លែងក្លាយ), កាំភ្លើងខ្លីមួយដើម ម៉ាកK59 មានគ្រាប់ចំនួន៣គ្រាប់, ទូរស័ព្ទ២គ្រឿង, ដែកចុងស្រួច សម្រាប់កាច់កម៉ូតូ ចំនួន០១ និងឧបករណ៍សាកថ្មទូរស័ព្ទចំនួន១ឈុត និងលុយមួយចំនួនផងដែរ។

    លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង បានថ្លែងប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដូច្នេះថា ក្រោយពេលសាកសួរតាមវិធានការជំនាញ នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថខណ្ឌបឹងកេងកង ជនសង្ស័យបានឆ្លើយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតខាងលើ ពិតជារបស់ពួកគេពិតប្រាកដមែន ។

    ក្រោយពេលកើតហេតុ ជនរងគ្រោះនិងសាក្សីក៏បានមកដាក់ពាក្យបណ្ដឹង និងបំភ្លឺហេតុការណ៍នៅអាវុធហត្ថខណ្ឌបឹងកេងកងរួចហើយដែរ ចំណែកឯជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួនបណ្ដោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីរងចាំបញ្ជូនទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: