ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យកងរាជអាវុធហត្ថបានឲ្យដឹងថា បុគ្គលឈ្មោះ ស្វាយ វង្ស ដែល “ឈែ​តបបួលនារីម្នាក់ឡើងគ្រែ” ពុំមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ

    BY Khmernote Media November 2, 2020
    អ្នកនាំពាក្យកងរាជអាវុធហត្ថបានឲ្យដឹងថា បុគ្គលឈ្មោះ ស្វាយ វង្ស ដែល “ឈែ​តបបួលនារីម្នាក់ឡើងគ្រែ” ពុំមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ

    កាលពីពេលថ្មីៗនេះមាននារីម្នាក់បានបង្ហោះពាក់ព័ន្ធនឹងបុរសម្នាក់ដែលពាក់ឯកសណ្ឋាន កងរាជអាវុធហត្ថ បានធ្វើការឈែតមករកខ្លួនដោយប្រើប្រាស់ពាក្យពេចន៍ និងរូបអាសអាភាស ធ្វើឲ្យនារីម្នាក់នេះគិតថាមាក់ងាយមកលើខ្លួន និងបានប្តឹងទៅបុគ្គលខាងលើ។ ហើយនៅមុននេះបន្តិចលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានធ្វើការប្រកាសនៅលើផេកផ្លូវការថា បុគ្គលខាងលើដែលមានឈ្មោះ ស្វាយ វង្ស មិនមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ។

    “ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ សូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មានចុះផ្សាយអំពីបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ មានឈ្មោះ ស្វាយ វង្ស ខ្ញុំបាទសូមបញ្ជាក់ថា បុគ្គលនេះ ពុំមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ។ សូមជ្រាបជាព័ត៌មាន សូមអរគុណចំពោះការសហការ!”៕

    Share This Post: