ព័ត៌មានជាតិ
ក្មេងម្នាក់បាត់បង់ជីវិត ក្រោយធ្លាក់ចូលទៅក្នុងពាងទឹក នៅស្រុកសំបូរ ខេត្តក្រចេះ
BY Khmernote Media
November 2, 2020
ខេត្តក្រចេះ៖ ករណីក្មេងប្រុសអាយុ២ឆ្នាំ បានធ្លាក់ចូលពាងបណ្តាលអោយលង់ទឹកស្លាប់នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១:០០នាទី ឧប្បត្តិហេតុក្មេងលង់ទឹកពាងស្លាប់នៅភូមិជេីងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ កុមារារងគ្រោះ ឈ្មោះ ផល រ៉ាឌី ភេទប្រុស អាយុ០២ឆ្នាំ មានទីលំនៅភូមិឃុំខាងលេី ។

ថ្ងៃកើតហេតុបានឲ្យដឹងថា កុមារារងគ្រោះ បានទៅលេងក្បែរពាងទឹក ហេីយធ្លាក់ចូលក្នុងពាងដាក់ទឹក បណ្ដាលអោយលង់ទឹកស្លាប់។ ក្រោយពីមានហេតុការណ៍ខាងលេីកេីតឡេីង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្ញែរ បានចុះទៅកន្លែងកេីតហេតុហេីយធ្វេីការពិនិត្យសាកសពឃេីញថាកុមារារងគ្រោះពិតជាធ្លាក់ចូលពាងទឹកលង់ស្លាប់ពិតប្រាកដមែន ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ