ព័ត៌មានជាតិ
មកដឹងតម្លៃប្រេងសាំងថ្មី សម្រាប់ខែវិច្ឆិកានេះ
BY Khmernote Media
November 2, 2020
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ២,៩៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៥៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៣,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៦០០រៀលក្នុងមួយលីត្រ ៕


ប្រភព៖ ក្រសួងពាណិជ្ជកម្ម