ក្រសួងសុខាភិបាល ប្រកាសហាមឃាត់គណនីហ្វេសប៊ុកទាំង៥នេះ ដែលកំពុងផ្សព្វផ្សាយផលិតផលខុសច្បាប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ពីការហាមឃាត់គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Aust-Cam Vitamins, Australla Products, Australla Products house, L&L Australla Products និង Fruit Snecks Cambodia កំពុងផ្សព្វផ្សាយលក់ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងជាច្រើនប្រភេទគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា ផលិតផលទាំងនេះមិនបានអនុលោមតាមច្បាប់នោះទេ ដើម្បីជៀសវាងការខាតបង់ប្រាក់ និងប៉ះពាល់សុខភាព សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល ព្រោះគ្មានការធានានូវគុណភាព និងសុវត្ថិភាពបានឡើយ។
ក្រសួងសុខភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះគណនីទាំង៥ខាងលើ ដែលកំពុងលក់ផ្សព្វផ្សាយលក់ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងខុសច្បាប់ទាំងនេះ ៕



