ឃាត់ខ្លួនចិន៤នាក់ ក្រោយប្រើហិង្សាលើចិនដូចគ្នា និងប្រើប្រាស់អាវុធខុសច្បាប់
ខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នគរបាលបង្ក្រាបបានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនបង្កហេតុ ជាជនជាតិចិនចំនួន៤នាក់ ក្នុងនោះក្រុមជនសង្សយ័បានបាញ់០១គ្រាប់ និងចាក់ជនរងគ្រោះជាជនជាតិចិនដូចគ្នាចំនួន ០៤កាំបិត ។ ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុច បុរីគុជអាស៊ី ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ ជនរងគ្រោះមានគ្នា ០២នាក់ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង ក្នុងក្រុងព្រះសីហនុ ។ ជនរងគ្រោះទាំង ០២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ Li Hai Yang ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់នៅម្ដុំគុជអាស៊ី ស្នាក់នៅភូមិ១សង្កាត់៣ក្រុងព្រះសីហនុ (របួសស្រាល)។
២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ ផ្នែកអចលទ្រព្យ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (របួសធ្ងន់)។
+ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
៣-ឈ្មោះ LI XIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី)។
៤-ឈ្មោះ WANG YAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
+វត្ថុតាងចាប់យកបាន៖
-អាវុធខ្លី ០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់)
-បង់កាំភ្លើង ០១
-គ្រាប់ ៩mm ចំនួន ១៦គ្រាប់
-ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង) ០១ដើម
-រថយន្ត ០៣គ្រឿង៖
១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BF-6807
២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004
៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AK-5931 ។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា ដើមហេតុ
ករណីនេះកើតឡើងដោយសារ នៅថ្ងៃកើត ហេតុ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ការប្រើហិង្សា ផ្ទុះអាវុធនិងចាក់ជនរងគ្រោះឲ្យរបួស៕


ប្រភព៖ លោក Huy Bunleng