ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ ជាមួយគ្រឿងញៀនជាង៧គីឡូក្រាម

    BY Khmernote Media November 3, 2020
    បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ ជាមួយគ្រឿងញៀនជាង៧គីឡូក្រាម

    ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤០នាទី កម្លាំងជំនាញ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោក ឧ ទោ សុី ផល្លា លោក វ ឯក ជាវ តុលា នាយករងមន្ទីរ និង លោ វ ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ ពីសំណាក់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    លទ្ធផល:
    ក-ឃាត់ខ្លួនជនសង្ស័យ ១នាក់:
    -ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ ។
    ខ-វត្ថុតាងចាប់យកបាន:
    -សារធាតុញៀន ប្រភេទម៉េតំហ្វេ
    តាមីន(ICE)ទម្ងន់ ៧.៦២២ ក្រាម។
    បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ខាងលើ បានកសាងសំណបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

    ប្រភព៖ នគរបាលប្រឆាំងគ្រឿងញៀន

    Share This Post: