បន្ទាប់ពីសុំគាំទ្រ ២ម៉ឺន LIKE ,ថ្ងៃនេះអ្នកនាងធី សុវណ្ណថា ប្រកាសស្នើសុំការគាំទ្រចុច LIKE ឲ្យបាន ១០ម៉ឺន LIKE វិញ ដើម្បីសង្ឃឹម ១០០% ក្នុងយុទ្ធនាការស្នើសុំបើកឡើងវិញ ភូមិវប្បធម៌
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » បានចេញសេចក្ដីជូនដំណឹងពីការបិទភូមិវប្បធម៌ ហើយបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនត្រូវបិទទ្វារនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុន និងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។

ការប្រកាសពីការបិទអាជីវកម្មនេះធ្វើឲ្យមហាជនមានការសោកស្តាយជាខ្លាំង ទន្ទឹមហ្នឹងនេះ ស្រាប់តែថ្មីៗនេះ អ្នកនាង ធី សុវណ្ណថា បានប្រកាសស្នើសុំការគាំទ្រ ចំនួន ២ម៉ឺន Like នៅលើហ្វេសបុក ដើម្បីអ្នកនាង ធ្វើយុទ្ធនាការ ស្នើសុំបើកឡើងវិញ “ភូមិវប្បធម៌” ការ Like របស់អ្នកនាងបានឡើងរហូតដល់ទៅជាង ៣ម៉ឺននាក់ឯណោះ ហើយស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកនាងទាមទារឲ្យមានការ Like ដល់ទៅ 10ម៉ឺន Like ក្នុងការស្នើសុំបើកឡើងវិញនៅភូមិវប្បធម៌ ដោយអ្នកនាងបានរៀបរាប់ថា %ក្តីសង្ឃឹម “ភូមិវប្បធម៌” បើកឡើងវិញ រឺអត់ ស្ថិតលើ Like / Share របស់បងប្អូន, ហេតុអ្វី? (ទីណាមានគេចូលចិត្តច្រើន មានអ្នកចង់វិនិយោគ) 20k, 20% 50k, 50% (បាន100k សង្ឃឹម100%)។ ជាចុងក្រោយអ្នកគាំទ្រសង្ឃឹមថា អ្នកនាងនឹងអាចធ្វើបានបន្ទាប់ពីទទួលបានចំនួន Like ដែលចង់បាន៕


