ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តសណ្តោងរ៉ឺម៉កបើកបុកម៉ូតូសេ១២៥ ឆាបឆេះខ្ទេចទាំងរថយន្តទាំងម៉ូតូ និងរងរបួសស្ត្រីម្នាក់

    BY Khmernote Media November 3, 2020
    រថយន្តសណ្តោងរ៉ឺម៉កបើកបុកម៉ូតូសេ១២៥ ឆាបឆេះខ្ទេចទាំងរថយន្តទាំងម៉ូតូ និងរងរបួសស្ត្រីម្នាក់

    ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់រងរបួសបាក់ជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបើកបុកពីក្រោយម៉ូតូសេ១២៥ ក្លាយជាអគ្គិភ័យឆាបឆេះរថយន្តផ្នែកខាងក្បាលអូស និងម៉ូតូភ្លើងឆេះខ្ទេច កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៦ ខាងត្បូងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

    តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-9611 បើកបរដោយឈ្មោះ សាន សាឡុន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0304 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងទៅត្បូងស្របទិសគ្នា បុកពីក្រោយម៉ូតូ គៀបជាប់អូសជាច្រើនម៉ែត្រ បែកផ្កាភ្លើង បង្កឲ្យឆាបឆេះទាំងរថយន្តទាំងម៉ូតូខ្ទេច រងរបួសស្ត្រីម្នាក់ជាអ្នកបើកបរម៉ូតូ ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កជាអគ្គិភ័យកើតឡើងភ្លាមៗ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកបាធាយ ចេញទៅបាញ់ពន្លត់ភ្លើង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: