ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបាត់ដំបង​ បញ្ជាឱ្យផែនជំនាញធ្វេីការស្រាវជ្រាវជាបន្ទាន់ករណីគំរាមសម្លាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គម

    BY Khmernote Media November 4, 2020
    ស្នងការខេត្តបាត់ដំបង​ បញ្ជាឱ្យផែនជំនាញធ្វេីការស្រាវជ្រាវជាបន្ទាន់ករណីគំរាមសម្លាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គម

    ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយសជម្រាបជូនសាធារ​ណ:​ជន​ ពិសេសបងប្អូនអ្នកប្រេីប្រា​ស់​បណ្តា​ញសង្គមបានជ្រាបថា​ នៅ​ពេលនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានទទួលហេីយនូវបណ្តឹងរបស់ លោក​ ឆោម​ ពិសម័យ​ ភ្នាក់ងារសារព័ត៌មាន (កោះសន្តិភាព) ប្រចាំខេត្តបាត់ដំបងដែលលោកទទួលរងការគំរាមកំហែងដល់ជីវិត​តាមបណ្តាញសង្គម។

    នៅពេលនេះលោកឧត្តមសេនីយ៍ត្រី​ សាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាល​ខេត្តបា ត់ដំបង​ បានចាត់វិធានការជាបន្ទាន់ដល់ផែនជំនាញឱ្យធ្វេីការ​ស្រាវ​ជ្រាវស៊េីបអង្កេតលេីករណីនេះហេីយ​ ករណីស្រាវជ្រាវរកឃេីញថា ពិតជាមានអំពេីល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរ​បាលនឹងចាត់​វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ ។

    សេចក្តីដូចបានជម្រាបជូនខាងលើសូមសា ធារណជនមេត្តាជ្រាប និងសូមបន្តចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕ (ក្រុមការងារប្រតិកម្មរហ័ស)

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: