ជនសង័្សយលួចយកម៉ូតូចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបានចាត់ការតាមផ្លូវច្បាប់
ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៥៨នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលដឹកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចាត់វិធានការជម្រុញដល់លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់។

ក្នុងបទល្មើសជាក់ស្តែងបន្ទាប់ពីទទួលបាននូវបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជុំ វិចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃទទឺង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ថាមានជនមិនស្គាល់អត្តសញ្ញាណលួចយកម៉ូតូរបស់ខ្លួនទៅបាត់កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះបាត់ការប្រុងប្រយ័ត្ន។
ជនសង័្សយទាំងពីរនាក់រួមមាន៖
១-ឈ្មោះ ឈួន តុលា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះឈួន ថុនា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដកហូតម៉ូតូជារបស់ជនរងគ្រោះម៉ាក់ហុងដា C125 សេរីឆ្នាំ ២០១៩ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីន NDI25ME560408 ពាក់ស្លាកលេខបាត់ដំបង 1AI 1106 ។ ជនសង័្សយទាំងពីរនាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើ ពិតប្រាកដ មែននៅចំណុចកើតហេតុខាងលើ ហើយបច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង