ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Breaking News: ក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា “ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩”, រាជរដ្ឋាភិបាលសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ ធ្វើចត្តាឡីស័ក

    BY Khmernote Media November 4, 2020
    Breaking News: ក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា “ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩”, រាជរដ្ឋាភិបាលសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ ធ្វើចត្តាឡីស័ក

    សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárto) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល លោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោករដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។

    បើតាមក្រសួងការបរទេស, សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ ដែលមកដល់ប្រទេសកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា «គ្មានវីរុសកូវីដ-១៩» មុនពេលចេញដំណើរមកកម្ពុជា។ទោះជាយ៉ាងនេះក្តី បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។

    Share This Post: