ព័ត៌មានជាតិ
សុទ្ធតែទូរស័ព្ទទំនើបៗ! សមត្ថកិច្ចស្រុកព្រៃនប់ រកឃើញទូរស័ព្ទដៃ៣កេស ជិត១,០០០គ្រឿង សង្ស័យអត់ពន្ធ
BY Khmernote Media
November 5, 2020
ស្រុកព្រៃនប់-នៅយប់ ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើតាមសមត្ថកិច្ចប្រាប់ថា រកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿង ពីរថយន្តម៉ាកហៃឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG ១៦១៥ ដែលពាក់ពន្ធ័នឹងសង្សយ័ថាគ្មានឯកសារពន្ធ។ ករណីនេះសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនិតិវិធី៕

ប្រភព៖ លោក Huy Bunleng