ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! បុរស០៣នាក់ជាជនជាតិខ្មែរ បារាំង និង ប៉ូឡូញ ដែលជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ

    BY Khmernote Media November 5, 2020
    អបអរសាទរ! បុរស០៣នាក់ជាជនជាតិខ្មែរ បារាំង និង ប៉ូឡូញ ដែលជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺកូវីដ១៩ ចំនួន ០៣នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ ជនជាតិបារាំងម្នាក់ និងជនជាតិ Polish ម្នាក់ មកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយនឹងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ​ ៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post: