ព័ត៌មានជាតិ
មុននេះបន្តិច មានរថយន្តធំមួយគ្រឿង ជ្រុលបុកកន្លែងលក់ថ្នាំពេទ្យមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ
BY Khmernote Media
November 5, 2020
ក្រុងព្រះសីហនុ៖ មុននេះបន្តិច សមត្ថកិច្ចប្រាប់ជាបឋមថា រថយន្តធំមួយគ្រឿង មិនដឹងថាមានបញ្ហាអ្វីទេ បានជ្រុលបុកចូលទៅកន្លែងលក់ថ្នាំពេទ្យ ចំរើនចន្ទ័លីដា ម្តុំរង្វង់មូលតោ២ វេលាម៉ោងជាង ៣រសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាលឲ្យបុរស២នាក់នៅក្នុងរថយន្តរងរបួស។ បើតាមសមត្ថកិច្ចបានឲ្យដឹងថាក្នុងផ្ទះលក់ថ្នាំពេទ្យបានរងការខូចខាត ប៉ុន្តែមិនមានមនុស្សនៅក្នុងផ្ទះរងគ្រោះថ្នាក់ទេ ហើយភ្លាមៗ សមត្ថកិច្ចបានជួយអន្តរាគមន៍ និងដោះស្រាយការងារតាមនិតិវិធី ៕






ប្រភព៖ Huy Bunleng