ឃាត់ខ្លួនជនបរទេស២នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចស្រុកកោះធំ ចាប់ការតាមនិតិវិធីច្បាប់
ខេត្តកណ្តាល៖ អនុវត្តន៍តាមការចង្អុលដឹកនាំរបស់លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់់ពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ សហការណ៍ជាមួយកម្លាំង ការិ.ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២គោលដៅផ្សេងគ្នា។

គោលដៅទី១៖ ចំណុចបន្ទប់ជួលលេខD៥ របស់ជនសង្ស័យឈ្មោះ HUNDRI ALIHUSIN ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ គោលដៅទី២៖ ចំណុចបន្ទប់ជួលលេខ៦១៨ របស់ជនសង្ស័យឈ្មោះ យឿង តាំងទ្រៀង ហៅ ទៀង (រត់គេចខ្លួន) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
+ ជនសង្ស័យសរុបចំនួន ០៣នាក់ ស្រី០១ (ឃាត់ខ្លួន០២នាក់ប្រុស) ៖
១- ឈ្មោះ HENDRI ALIHUSIN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) មានទីលំនៅបច្ចុប្បន្ន បន្ទប់ជួលលេខD5 ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល
២- ឈ្មោះ ជ្រិន វ៉ាងសាង ហៅ ណយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងម៉ូតូ(ឃាត់ខ្លួន) មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល
៣- ឈ្មោះ យឿង តាំងទ្រៀង ហៅ ទៀង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ(រត់គេចខ្លួន) មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៦១៨ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សម្ភារៈវត្ថុតាងចាប់យកសរុបរួមមាន៖
១. កញ្ឆក្រៀមចំនួន ០១កញ្ចប់ មានទម្ងន់សរុប 3,61g
២. ក្រាមម្ស៉ៅពណ៌លឿងចំនួន ០១កញ្ចប់(លេខ២២) ជាសារធាតុញៀនប្រភេទអឹម ដេ អឹម អា (MDMA) មានទម្ងន់សរុប 0,23g
៣. ថ្នាំគ្រាប់រាងជ្រុងមានអក្សរ VL (កញ្ចប់លេខ២៣ ចំនួន០៩គ្រាប់ ពណ៌ទឹក្រូច ០៤គ្រាប់ ពណ៌បៃតងខ្ចី ០៥គ្រាប់ និងកញ្ចប់លេខ២៤ ចំនួន១០គ្រាប់ពណ៌បៃតងខ្ចី) ជាសារធាតុញៀនប្រភេទអឹម ដេ អឹម អា (MDMA) មានទម្ងន់សរុប 7,75g
៤. ថ្នាំគ្រាប់រាងមូលពណ៌ផ្កាឈូកក្រម៉ៅមានអក្សរ WY ចំនួន ០៩គ្រាប់ និងក្រាមម្ស៉ៅពណ៌លឿងចំនួន ០១កញ្ចប់ (លេខ២៧) ជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន មានទម្ងន់សរុប 0,95g
៥. ក្រាមម៉្សៅពណ៌សថ្លាចំនួន ១១កញ្ចប់ (លេខ០១,០២,០៣,០៤,០៥,០៦,០៧,០៨,០៩,១២,១៣ និងលេខ១៤) ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់សរុប 17,88g
៦. ក្រាមកំទេចម៉្សៅពណ៌ប្រផេះក្រម៉ៅចំនួន ០២កញ្ចប់ (លេខ១០,១១) ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់សរុប 6,48g
៧. ម៉្សៅម៉ត់ពណ៌សចំនួន ០៧កញ្ចប់ (លេខ១៤,១៥,១៦,១៧,១៨,១៩,២០,២១,២៥ និងលេខ២៦) ជាសារធាតុញៀនប្រភេទកេតាមីន មានទម្ងន់សរុប 32,25g
៨. ថ្នាំចាក់ប្រភេទកេតាមីន ចំនួន ១៥ដប (ក្នុង០១ដប ស្មើ១០ml×១៥ដប=១៥០ml)
៩. ទូរស័ព្ទចំនួន ០២គ្រឿងម៉ាក(OPPO ពណ៌ខ្មៅ)ប្រើស៊ីម លេខ០៦៧ ២១ ៧៧ ៥០ និង ០៨៥ ៤២ ៩៣ ៥០
១០. ប្រាក់ខ្មែរ ចំនួន ១០០,០០០៛ (មួយរយពាន់រៀលគត់) និងប្រាក់អាមេរិច ២០$ដុល្លារ (ម្ភៃដុល្លារ)
១១. សៀវភៅកំណត់ត្រាចំនួន០២ក្បាល
១២. លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន០១ក្បាល (លេខA 4326006 របស់ឈ្មោះ MUHAMMAD HENDRI ALIHUSIN
១៣. រថយន្ត ០១គ្រឿង ម៉ាក Toyota Prius ពណ៌ ក្រហមចាស់ (ពាក់ស្លាកលេខ ភ្នំពេញ 2BG-7286)
១៤. សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។












ដោយ៖ បងម៉េង ខ្មែរណូត