BESPOKE ‘WRAITH – INSPIRED BY EARTH’ មកដល់ក្រុងអាប៊ុយដាប៊ី
– Bespoke Wraith ដែលប្រព្រឹត្តទៅតាមរយៈ Rolls-Royce Abu Dhabi មានស្នាដៃសិល្បៈពិសេសគ្មានពីរដែលគូរដោយជកខ្យល់ និងបង្ហាញអំពីមជ្ឈឹមបូព៌ាក្នុងរូបភាពមើលពីលើលំហ។
– សិល្បៈរចនាគម្របមុខរថយន្ដបានប្រើពេលវេលាជាង 100 ម៉ោងក្នុងការបញ្ចប់វា។ ខ្សែឆ្នូតកាត់ទទឹង (coachline) ដែលគូរដោយដៃយ៉ាងប្រណិតមានបង្កប់នូវរូបភាពព្រះអាទិត្យ និងភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ។
– រូបភាពក្នុងទម្រង់មើលលើលំហក៏មាននៅផ្នែកខាងក្នុងជាមួយនឹងក្បាច់ប៉ាក់រូបទឹកជ្រោះនៅផ្នែកខាងក្រោយដោយប្រើជកខ្យល់ និងដំបូលខាងក្នុងលំអដោយពន្លឺផ្កាយ (Starlight Headliner) Bespoke ផងដែរ។

“យើងខ្ញុំស៊ាំទៅហើយជាមួយនឹងការផ្ដល់ជូនរបស់អតិថិជនដល់យើងខ្ញុំនូវចក្ខុវិស័យធំធេងសម្រាប់ Bespoke Commissions របស់ពួកគេ ប៉ុន្តែការណ៍នេះបានផ្ដល់នូវទស្សនវិស័យថ្មីរួមគ្នាមួយ។ នៅក្នុងជាការឆ្លើយតបរបស់យើងខ្ញុំជាសង្ខេប យើងខ្ញុំបានធ្វើការងារទាំងនៅកម្រិត ‘ម៉ាក្រូ’ ដែលនេះសំដៅដល់ព្រះអាទិត្យ និងភពនានានៃប្រព័ន្ធព្រះអាទិត្យទាំងមូល ព្រមទាំងនៅកម្រិត ‘មីក្រូ’ ដែលផ្ដោតទៅលើទស្សនៈផ្ទាល់របស់យើងខ្ញុំអំពីពិភពលោកដែលអតិថិជនហៅថាផ្ទះ។”
Michael Bryden, ប្រធានដឹកនាំ Bespoke Designer, Rolls-Royce Motor Cars
កម្លាំងជំរុញទឹកចិត្តសម្រាប់ Bespoke Rolls-Royce អាចមានមកពីគ្រប់ទិសទី – ហើយក្នុងករណីស្នាដៃបង្កើតថ្មីដែលពិសេសបំផុតនោះ គឺមានមកពីគ្រប់ទីកន្លែង។ ដោយប្រព្រឹត្តទៅតាមរយៈ Rolls-Royce Abu Dhabi, ‘Wraith – Inspired By Earth’ ទទួលបានតំរុយសម្រាប់ម៉ូតរចនារបស់ខ្លួនចេញពីប្រព័ន្ធព្រះអាទិត្យទាំងមូល និងភពផែនដីផ្ទាល់របស់យើងក្នុងទម្រង់មើលពីលើលំហ។

ផ្នែកខាងក្រៅត្រូវបានបញ្ចប់ដោយថ្នាំ Royal Blue ដែលតំណាងឲ្យ 75% នៃផ្ទៃលើរបស់ផែនដីដែលគ្របដណ្ដប់ដោយទឹក។ ប៉ុន្តែ លក្ខណៈពិសេសបំផុតនោះគឺសិល្បៈរចនានៅគម្រងក្បាលរថយន្ដដែលបង្ហាញទស្សនីយភាពតំបន់មជ្ឈឹមបូព៌ាដោយមើលពីផ្កាយរណប។ ផ្ដោតជាគោលលើសហព័ន្ធអារ៉ាប់រួម រូបភាពលាតសន្ធឹងលើសមុទ្រក្រហម សមុទ្រអារ៉ាបប៊ៀន និងឈូងសមុទ្រអូម៉ង់ ដែលទាំងអស់នេះត្រូវបានបាញ់ដោយជកខ្យល់យ៉ាងប្រុងប្រយ័ត្ននៅក្នុងដំណើរការមួយដែលប្រើពេលជាង 100 ម៉ោងដើម្បីបញ្ចប់។ ផ្នែកខាងក្រៅត្រូវបានបញ្ចប់ជាមួយនឹងខ្សែឆ្នូតកាត់ទទឹងលាបដោយដៃពណ៌បៃតងត្បូងមរកតដែលមានបញ្ចូលរូបព្រះអាទិត្យ និងភពប្រាំបីក្នុងប្រព័ន្ធព្រះអាទិត្យ គឺភពពុធ ភពសុក្រ ផែនដី ភពអង្គារ៍ ភពព្រហស្បត្តិ៍ ភពសៅរ៍ ភពអ៊ុយរ៉ាណុស និងភពណិបទូន។

ផ្ទុយពីទៅវិញ សោភណ្ឌភាពផ្នែកខាងក្នុងផ្តោតទៅលើផ្ទៃលើរបស់ភពផែនដី និងមនុស្ស ព្រមទាំងជីវិតធម្មជាតិដែលរស់នៅលើនោះ។ កៅអីត្រូវបានផលិតឡើងពីស្បែកសត្វម៉ូកាស៊ីនត្រាប់តាមខ្សាច់នៅឆ្នេររបស់អារ៉ាបរួម។ Navy និង Cobalto Blue គឺតំណាងឲ្យទន្លេ និងបឹង ហើយទុយោពណ៌បៃតងត្បូងមរកតតំណាងឲ្យធម្មជាតិនៅក្នុងគ្រប់ទម្រង់ទាំងអស់។ ម៉ូណូក្រាម និងថ្នេរ Arctic White ‘RR’ បង្ហាញអំពីពពក និងទឹកហូរថ្លាឆ្លុះ។

ទឹកធ្លាក់ផ្នែកខាងក្រោយបង្ហាញទស្សនីយភាពដ៏ត្រកាលនៃបរិយាកាសពពកក្នុងស្នាដៃប៉ាក់យ៉ាងប្រណិតដោយប្រើប្រាស់បច្ចេកវិទ្យាហ្វូតូផ្លាស់។ នៅលើស្រទាប់ភ្ជាប់ ឈើបន្ទះវីននេ Piano Milori លម្អទៅដោយរូបភាពមើលពីផ្កាយរណបនៃតំបន់មជ្ឈឹមបូព៌ា ដែលមើលទៅពិតៗដូចជារូបថត ប៉ុន្តែតាមពិត វាគឺជាគំនូរបាញ់ដោយជកខ្យល់យ៉ាងជំនាញ។ ដំបូលខាងក្នុងលំអដោយពន្លឺផ្កាយ (Starlight Headliner) Bespoke ត្រូវបានបំពាក់រំលេចនូវរូបភាពភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយមានព្រះអាទិត្យជាគោល។ លក្ខណៈ Bespoke ផ្សេងទៀតរួមមានកម្រាលជើង នាឡិកាមានផ្ទៃលោហធាតុមូល និងអ៊ីនឡេ (inlays) មានបង្ហាញរូបភាពភពនានាពណ៌ប្រាក់ និងភពផែនដីពណ៌មាស។

ព័ត៌មានបន្ថែម
លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub ឬ ទីនេះបានផងដែរ។
កំណត់សម្គាល់
• គណនី Twitter ផ្លូវការរបស់ Rolls-Royce Motor Cars មជ្ឈិមបូព៌ា និងអាហ្រ្វិក: @RRMC_MEA
• Rolls-Royce Motor Cars
ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។
ទំនាក់ទំនង | ថ្នាក់តំបន់
Bussaraporn Charoenkulsak (Gaem) +66 8166 51995 bussaraporn.c@rrmcapac.com (Gaem)
Joyce Lua +60 16 200 6142 joyce.lua@rrmcapac.com
Cheryl Lim +65 9833 7321 cheryl.lim@rrmcapac.com
Chloe Bui +84 38 7717442 chloe@rrmcapac.com
Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
Helpdesk +65 9017 6272 * info@rrmcapac.com
+66 830766196
*WhatsApp AZalo



