ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖​ សាលារៀន​ចំនួន​៦ ​ពាក់ព័ន្ធ​នឹងករណី​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​

    BY Khmernote Media November 7, 2020
    អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖​ សាលារៀន​ចំនួន​៦ ​ពាក់ព័ន្ធ​នឹងករណី​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា មកដល់​យប់​ថ្ងៃទី​៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បាន​រកឃើញ​សាលារៀន​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​ចំនួន​៦​ ។​ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០២០​ថា​ ​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញថា គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២​ទៀត (​សរុប​មាន​ចំនួន​០៦​គ្រឹះស្ថានសិក្សា​) ពាក់ព័ន្ធ​នឹង​ករណី​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

    ​ជាមួយគ្នា​នោះដែរ​អ្នកនាំពាក្យ​ក៏បាន​ឱ្យដឹងថា​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០ រួមមាន៖
    – ​គ្រឹះស្ថានសិក្សា​ទី​៦៖ សិស្ស​២​រូប ​មាន​មាតាបិតា​ដែល​បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
    -​ គ្រឹះស្ថានសិក្សា​ទី​៥៖ សិស្ស​២​រូប​ ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

    + ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ រួមមាន៖
    – ​គ្រឹះស្ថានសិក្សា​ទី​៤៖ សិស្ស​២​រូប ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
    -​ គ្រឹះស្ថានសិក្សា​ទី​៣៖ សិស្ស​២​រូប ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។
    – ​គ្រឹះស្ថានសិក្សា​ទី​២៖ សិស្ស​២​រូប​ ដែលមាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​
    – ​គ្រឹះស្ថានសិក្សា​ទី​១៖ បុគ្គលិក​១​រូប ​បាន​ប៉ះពាល់​ជាមួយ​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

    ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់​មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាមរយៈ​លេខ​ទូរស័ព្ទ​០១២ ៣៣៥ ៩៩៩​។ ចំពោះមុខ​នេះ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគីពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ​ទាន់ពេលវេលា ​៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: