បទ “ភូមិខ្ញុំ update” របស់លោក ព្រាប សុវត្ថិ និពន្ធដោយ កញ្ញា តន់ ចន្ទសីម៉ា ល្បី ពេញ Tik Tok
- BY
- Liny Chan
- November 7, 2020
“ភូមិ ខ្ញុំ update” មិនត្រឹមតែជាបទចម្រៀងពេញនិយមខ្លាំងក្នុងខែនេះរបស់ផលិតកម្ម Galaxy Navatra លើបណ្ដាញយូធូបប៉ុណ្ណោះទេ បើយើងងាកមកមើលលើបណ្ដាញសង្គមដ៏ពេញនិយម Tik Tok វិញ គេឃើញមានអ្នកលេងលើបណ្ដាញនេះ យក ទៅច្រៀងតាម ឬ ខូវើ (Cover) ជាច្រើន។

យើងសូមលើកយកតែគណនី Tik Tok មួយក្នុងចំណោម Tik Tok ជាច្រើនលាននាក់ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា គណនី Tik Tok តារាចម្រៀងជនពិការភ្នែកឈ្មោះ PL កម្សាន្ត បានយកបទ “ភូមិ ខ្ញុំ update” ទៅច្រៀងខូវើ (Cover) ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងគួបផ្សំគាត់ច្រៀងកាឡៃឡើងបែបសប្បាយៗ ចំរដូវទឹកជំនន់ផងនោះ។

តាមការបង្ហាញបទចម្រៀង “ភូមិ ខ្ញុំ update” ដែលគណនី Tik Tok PL កម្សាន្ត យកទៅច្រៀងនោះមានអ្នកឲ្យបេះដូង រហូតដល់ទៅជាង 330.3k នឹងអ្នកចូល Comment ក៏ដូចជាការ Share សរសើរជាច្រើនពាន់នាក់។ ទន្ទឹមគ្នានោះដែរ នៅតាម ភូមិ ស្រុក ធុងបាស់ អកកេះ អក កាដង់ ផាប់ ឬ បៀរហ្គាឌិនជាដើម បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra កំពុងតែវាយលុយខ្លាំងនៅកន្លែងណាក៏គេឃើញមានការ ចាក់ ឬ ច្រៀង បទ ចម្រៀងរបស់ផលិតកម្មមួយនេះដែរ។

សូមបញ្ជាក់ផងដែរថា បទ “ភូមិ ខ្ញុំ update” ជា ស្នាដៃនិពន្ធដោយកញ្ញា តន់ ចន្ទសីម៉ា និពន្ធជូន កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំង ដោយមិននឹកស្មានដល់។ កាលចេញភ្លាមៗមានមហាជនមួយចំនួនមិនពេញចិត្ត នឹងការផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ចន្ទសីម៉ា និពន្ធជូនរៀមច្បងលោក ព្រាប សុវត្ថិ ត្បិតអី សីម៉ា នាងនៅក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះ មានអ្នកចូលទស្សនាជិត 8លានដង ក្នុងរយៈពេលតែ ១ខែ នៅក្នុងបណ្ដាញ យូធូប៕
@2006ponlork ភូមិខ្ញុំ update
- Share This Post:






