ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរទេសចរណ៍ ជូនដំណឹងពីការផ្អាកចរាចរណ៍កាណូតទេសចរណ៍គ្រប់ប្រភេទ ដើម្បីចូលរួមអបអរទិវាបុណ្យឯករាជ្យជាតិ ខួបទី៦៧ នៅថ្ងៃទី០៩​ ខែវិច្ឆិកានេះ

    BY Khmernote Media November 7, 2020
    មន្ទីរទេសចរណ៍ ជូនដំណឹងពីការផ្អាកចរាចរណ៍កាណូតទេសចរណ៍គ្រប់ប្រភេទ ដើម្បីចូលរួមអបអរទិវាបុណ្យឯករាជ្យជាតិ ខួបទី៦៧ នៅថ្ងៃទី០៩​ ខែវិច្ឆិកានេះ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្ដីជូនដំណឹងស្ដីពី ការផ្អាកចរាចរណ៍ការណូតទេសចរណ៍ ក្នុងទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ឆ្នាំ២០២០នេះ ដើម្បីចូលរួមអបអរសាទរ ដែលប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺមានការបាញ់កាំជ្រួចអបអរក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ នៅថ្ងៃទី០៩ ខែវិច្ឆិកា នឹងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

    ដូចនេះមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សូមណែនាំដល់ម្ចាស់ទូក កាណូត កប៉ាល់ទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ឱ្យរក្សាសណ្ដាប់ធ្នាប់សន្តិសុខសុវត្ថិភាពនៅតាមដងទន្លេមុខព្រះបរមរាជវាំង និងបញ្ចៀសបញ្ហាផ្សេងៗ ពេលបាញ់កាំជ្រួច ដោយចូលរួមសហការ អនុវត្តឱ្យបានជាដាច់ខាត ដោយផ្អាកសកម្មភាពដំណើរការទូក កាណូត កប៉ាល់ទេសចរណ៍ទាំងអស់របស់ខ្លួន នៅថ្ងៃទី០៩ និង ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មុនម៉ោង១៧៖០០នាទីល្ងាចជាកំហិត។

    មន្ទីរទេសចរណ៍រាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថានៅពេលទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អាជីវកម្មទូក កាណូត កប៉ាល់ទេសចរណ៍ទាំងអស់ និងចូលរួមសហការអនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីញុាំងឱ្យការប្រារព្ធពិធីនេះអាចប្រព្រឹត្តទៅបានរលូន និងជោគជ័យ ៕

    ប្រភព៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ

    Share This Post: