ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ករឿងរហូត នរណាទ្រាំនៅជាមួយបាន ដល់ពេលខាងស្រីផ្តាច់ពាក្យ ខាងប្រុសខឹងចិត្តក្តៅធ្វើបែបនេះតែម្តង

    BY Khmernote Media November 9, 2020
    បង្ករឿងរហូត នរណាទ្រាំនៅជាមួយបាន ដល់ពេលខាងស្រីផ្តាច់ពាក្យ ខាងប្រុសខឹងចិត្តក្តៅធ្វើបែបនេះតែម្តង

    កណ្ដាល ៖ ជនសង្ស័យម្នាក់ ព្រោះតែខឹងនឹងនារីជាអតីតគូរដណ្ដឹងខ្លួនផ្តាច់ពាក្យ ក៏យកកូនកាំបិតចាក់ទៅលើនារីរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៨.ខែវិច្ឆិកា.ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ.សង្កាត់ដើមមៀន ក្រុងតាខ្មៅ.ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ.មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រា
    ក្រឡុក(គេចខ្លួន)។

    ចំណែកជនរងគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ/សង្កាត់កើតហេតុ មុខរបរ នៅផ្ទះ។ ចំណែកវត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួច ប្រវែង៩សង់ទីម៉ែត្រ មានប្រឡាក់ឈាម០១ ។

    ប្រភពដដែលបន្តថា មុនពេលវេលាកើតហេតុខាងលើ.ជនសង្ស័យនិងជនរងគ្រោះជាអតីតគូរដណ្តឹងនឹងគ្នា តែដោយសារជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់វាយធ្វើបាបជនរងគ្រោះជាញឹកញាប់ផងដែរ ធ្វើឲ្យជនរងគ្រោះផ្តាច់ពាក្យវិញទៅ ក្រោយពីផ្ដាច់ពាក្យរួច ជនសង្ស័យនៅតែមកទាក់ទងរំខាន ជនរងគ្រោះរហូត ។

    លុះមកដល់វេលាកើតហេតុខាងលើ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រាច់ តែនៅពេលដើរតាមផ្លូវ មិនទាន់និយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យ ដកកូនកាំបិតចុងស្រួចដែលលាក់ទុកក្នុងចង្កេះ យកមកចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីខាងស្តាំបណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន ចំណែក ជនសង្ស័យបានបោះកាំបិតចោល ហើយរត់គេចខ្លួនបាត់តែម្តង។

    ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុ.និងជួយយកជនរងគ្រោះ សង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ជ័យជំនះ រីឯជនសង្ស័យត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ដើម្បីបន្តស្វែងរកចាប់ខ្លួនយកមក ចាត់ការតាមនីតិវិធី៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: