ព័ត៌មានជាតិ
ដាច់ចរន្តអគ្គីសនី ផ្នែកខ្លះចំនួន ២ ស្រុក និង ២ ខេត្ត ដោយសារតែប៉េងប៉ោងហោះបុកខ្សែបណ្តាញ
BY Khmernote Media
November 9, 2020
អគ្គីសនីខេត្តបាត់ដំបង់បានប្រកាសឲ្យដឹងថា៖ ករណី Trip Auto Recloser F9-03 កាលពីវេលាម៉ោង ០៩:៤០នាទី ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃស្រុកកំរៀង ខេត្តបាត់ដំបង និងផ្នែកខ្លះនៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន មូលហេតុដោយសារមានប៉េងប៉ោងហោះជាប់លើខ្សែបណ្ដាញ MV ស្ថិតនៅភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ បញ្ហានេះក្រុមការងារបានត្រួតពិនិត្យរួចរាល់ បានភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ជាបន្តបន្ទាប់ និងមានចរន្តឡើងវិញទាំងស្រុងនៅម៉ោង ១៤:០០នាទី។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ ថ្ងៃចន្ទ ០៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ បាត់ដំបង, ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០៕


