ខ្មែរណូត

ស្វែងរក

  • PR

    កំពូលកីឡាករប្រដាល់ ចាន់ រតនា និង Royal Enfield សុទ្ធតែជាកំពូលអ្នកប្រកួតដ៏ល្អឥតខ្ចោះ

    BY Liny Chan November 10, 2020
    កំពូលកីឡាករប្រដាល់ ចាន់ រតនា និង Royal Enfield សុទ្ធតែជាកំពូលអ្នកប្រកួតដ៏ល្អឥតខ្ចោះ

    កំពូលកីឡាប្រដាល់មួយរូបប្រចាំប្រទេសកម្ពុជាគឺលោក ចាន់ រតនា ក្នុងពេលថ្មីៗនេះមិនបានឡើងសង្វៀនក្នុងការប្រកួតអាជីពក៏ពិតមែន ប៉ុន្តែគាត់នៅតែជានិមត្តរូបនៃមោទនភាពខ្មែរ និងស្មារតីប្រយុទ្ធ។ ជាមួយគ្នានេះប្រជាប្រិយភាពរបស់កីឡាកររូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងជាមុនទៅទៀតនៅពេលដែលគាត់បានបង្ហាញរូបភាពរបស់គាត់ជាមួយនឹង Royal Enfield។ Royal Enfield គឺជាយីហោម៉ូតូវ័យចំណាស់របស់អង់គ្លេសដែលមានអាយុកាលជិត ១២០ឆ្នាំ ហើយថ្មីៗនេះបានបានបើកជាផ្លូវការនៅកម្ពុជា ជិតនឹង MG។

    ដោយបើកដំណើរការនៅក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃវីរុស Covid-19 ក្រុមហ៊ុនកំពុងសម្លឹងមើលដើម្បីអភិវឌ្ឍការយល់ដឹងអំពីយីហោរបស់ខ្លួននៅក្នុងប្រទេស និងបង្ហាញពីកេរដំណែលដែលមានជាយូរមកហើយ។ ឥឡូវនេះយីហោដែលផលិតនៅប្រទេសឥណ្ឌាមួយនេះ បានអភិវឌ្ឍជាអន្តរជាតិក្នុងល្បឿនយ៉ាងលឿន ហើយថែមទាំងបានក្លាយជាអ្នកដឹកនាំនៅលើទីផ្សារអន្តរជាតិមួយចំនួនរបស់ពួកគេនៅអឺរ៉ុប រួមទាំងនៅអាស៊ីដូចជា នៅកូរ៉េខាងត្បូង និងថៃដែរ។

    ហើយក្នុងពេលថ្មីនេះ យីហោនេះចង់នាំយកជោគជ័យដូចគ្នានៅក្នុងប្រទេសកម្ពុជាដែរ ដោយបានជ្រើសរើសលោក ចាន់ រតនា ដែលមានបទពិសោធន៍ក្នុងការជិះ និងចូលចិត្តម៉ូតូប្រភេទកង់ធំៗ ។ ក្នុងអំឡុងពេលនៃការថតរូបជាមួយ Royal Enfield កីឡាកររូបល្បីឈ្មោះរូបនេះមានឱកាសដើម្បីចែករំលែកចំណាប់អារម្មណ៍របស់គាត់អំពីម៉ូតូដែលងាយស្រួល និងល្អក្នុងការជិះនោះគឺ Royal Enfield Himalayan និង Interceptor ម៉ូតូពីរដែលមានទម្រង់ខុសគ្នា មួយជាប្រភេទម៉ូតូប្រណាំង (enduro) និងមួយទៀតជាម៉ូតូបែបបុរាណ ប៉ុន្តែផ្ដល់នូវអារម្មណ៍ដ៏អស្ចារ្យដូចគ្នា។

    ក្នុងនោះអារម្មណ៍នៃសុវត្ថិភាពបានកើតឡើង ដោយសារតែម៉ាស៊ីនដែលដំណើរទៅដោយរលូន និងការបំពាក់ ABS ដែលផ្តល់ជំនួយក្នុងការបើកបរ។ អ្នកប្រយុទ្ធគុនខ្មែររកឃើញគុណសម្បត្តិ​ទាំង​នេះនៅ Royal Enfield ដែលជាម៉ាកដែលសមនឹងអ្វីដែលគាត់តំណាងឱ្យប្រទេសកម្ពុជា ការខិតខំ និងការរក្សាកេរ្តិ៍ដំណែល។ កីឡាកររូបនេះក៏បានថតជាមួយម៉ូតូម៉ូឌែល Himalayan 411cc ( តម្លៃ ៤,៩០០ ដុល្លារ) និង Interceptor 650cc (​តម្លៃ ៦០០០ដុល្លារ) របស់ Royal Enfield ដែលអាចរកបាននៅអគារលេខ ២០៧ មហាវិថីសហព័ន្ធរុស្ស៊ីក្បែរបន្ទប់តាំងបង្ហាញ MG ។ ទូរស័ព្ទទំនាក់ទំនង (០៧៧ ៧៧៧ ០២២) ដើម្បីណាត់ជួប និងជិះសាកល្បងដោយឥតគិតថ្លៃ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay