BENTLEY បង្កើតឲ្យមានព្រឹត្តិការណ៍ TOY BOX
– Bentley ត្រឡប់មកកាន់ព្រឹត្តិការណ៍បើកបរជាក់ស្ដែងតាមរយៈកម្មវិធី ‘Toy Box’
– គ្រប់ម៉ូដែល Bentley ទាំងអស់ចូលរួមក្នុងព្រឹត្តិការណ៍នេះ – ប្រភេទ Continental GT, Flying Spur W12 និង Bentayga ថ្មី
– GT Mulliner ចេញដំណើរពោរពេញទៅដោយថាមពល
– រថយន្ដដែលបានជ្រើសរើសជាពិសេសពីមរត៌ករថយន្ដ (Heritage Fleet) របស់ Bentley បានផ្ដល់ជូននូវឱកាសបើកបរដ៏កម្រមាន។
– ព្រឹត្តិការណ៍ប្រព្រឹត្តទៅក្រោមពិធីសារជំងឺកូវីដយ៉ាងតឹងរ៉ឹង ដោយមាន ដំណើរការធ្វើតេស្តនៅទីតាំងផ្ទាល់ និងការរំងាប់មេរោគលើរថយន្ដយ៉ាង រហ័ស។
– វីដេអូសង្ខេបគឺមាននៅទីនេះ: www.bentleymedia.com/en/features/toybox-summary-fim

ក្រុង Crewe៖ Bentley បានរៀបចំប្រារព្ធពិធីបន្តឡើងវិញនូវប្រភេទម៉ូដែលរថយន្ដទាំងអស់របស់ខ្លួន ដោយក្នុងនោះមានព្រឹត្តិការណ៍បើករថយន្ដជាក់ស្ដែងលើកដំបូងដែលបានផ្អាកតាំងពីខែកុម្ភៈមក។ ដោយមាន ការបង្ហាញនូវឧទាហរណ៍នៃប្រភេទម៉ូដែលទាំងអស់ រាប់បញ្ចូលទាំង GT Mulliner ថ្មីនៅក្នុងការចេញដំណើរពោរពេញទៅដោយថាមពលរបស់ខ្លួន និង Bentayga ថ្មី កម្មវិធីបានធ្វើឡើងនៅសណ្ឋាគារ Northamptonshire ដែលទើបបើកទ្វារថ្មីៗរបស់ The Falcon at Castle Ashby។

លើសពីម៉ូដែលថ្មីបំផុតនោះ Bentley ក៏បានផ្ដល់ជូនភ្ញៀវនូវឱកាសក្នុងការបើកបរ រថយន្ដសំរាំងចេញពីមរត៌ករថយន្ដរបស់ខ្លួន – ស្របទៅតាមឈ្មោះព្រឹត្តិការណ៍នេះថា ‘Toy Box’។ ប្រវត្តិសាស្រ្ដនៃសមត្ថភាពរបស់ Bentley Continental ត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈរថយន្តចំនួនបួនដែលបង្ហាញឲ្យឃើញនូវការវិវត្តន៍របស់ Grand Tourer ដ៏ប្រណិតបំផុតនៅក្នុងអាយុកាលទាំងមូលរបស់ខ្លួន:
• 1952 R-Type Continental ដែលជារថយន្ដផ្ទាល់របស់ Bentley និងជាប្រភេទមួយក្នុងណាមួយរថយន្ដដែលបានផលិតចំនួនតែ 208 គ្រឿងប៉ុណ្ណោះ ជារថយន្ដទ្វារបួនដែលលឿនបំផុតនៅក្នុងពិភពលោកនៅពេលចាប់ផ្ដើមសម្ពោធ និងជារថយន្ដដែលថ្លៃបំផុតនាពេលនោះ។
• 2003 Continental R Mulliner ស៊េរីចុងក្រោយ ដែលជារថយន្ដមួយក្នុងចំណោមរថយន្ដដែលផលិតត្រឹមតែ 11 គ្រឿងប៉ុណ្ណោះ និងរថយន្ដទ្វារពីរចុងក្រោយដែលផលិតដោយ Bentley នៅមុន Continental GT។
• Continental Supersports ជំនាន់ទីមួយ ដែលតំណាងដោយរថយន្ដចុងក្រោយផលិតក្នុងឆ្នាំ 2012 និងបានចុះបញ្ជីជាពិសេសសម្រាប់កម្មវិធីនេះ។
• រថយន្ដមួយក្នុងចំណោម 2019 Pikes Peak Continental GT – រថយន្ដពិតៗដែល Rhys Millen បានបើកបរបំបែកកំណត់ត្រា Production Class ថ្មីត្រឹមរយៈពេល 10:18.488 នៅក្នុងកម្មវិធី Pikes Peak International Hill Climb ក្នុងឆ្នាំ 2019។

ប្រភេទ Continental GT ទាំងអស់ រួមគ្នាជាមួយនឹងរថយន្ដទាំងអស់ Convertible, V8 និង W12, បានចូលរួមបើកបរលើផ្លូវដោយ Flying Spur W12 ចុងក្រោយបំផុត។ ស្របពេលនោះដែរ ក្រុម Bentayga Hybrids ជំនាន់ទីមួយដែលបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដឹកភ្ញៀវនៅលើគន្លងដែលរៀបចំឡើងជាពិសេស ដែលពួកគេអាចបញ្ជាឲ្យ Bentayga V8 ថ្មីរត់លើគន្លងមិននៅលើផ្លូវ រាប់បញ្ចូលទាំងការបើកបរកាត់ទឹកជ្រៅ ការឡើងចុះចំណោតចោត និងជម្រាលចំហៀងមានមុំរហូតដល់ 32°។
Mulsanne Speed – ដែលបានបញ្ចប់ការផលិតរបស់ខ្លួននាពេលថ្មីៗនេះ – ក៏ចូលរួមក្នុងកម្មវិធីផងដែរ ដោយផ្តល់នូវឱកាសចុងក្រោយសម្រាប់ភ្ញៀវក្នុងការបើកបរអតីតរថយន្ដ Bentley ដ៏អស្ចារ្យ។

ជាការបញ្ចប់កម្មវិធី Toy Box, Bentley មានរថយន្តរង្វាន់ជាច្រើនតាំងបង្ហាញនៅ Falcon។ រថយន្ដទាំងនេះរួមមាន:
• ‘Blower’ ស៊ូភឺឆាច 4½-លីត្រ ដែលជារថយន្ដបង្ហាញអំពីអូម៉ូឡូកកម្មបើកបរលើផ្លូវផ្ទាល់របស់ Bentley តាំងពីឆ្នាំ 1930។
• Bentley Mulliner Bacalar – ដែលបង្ហាញអំពីការវិលត្រឡប់មកវិញនូវរថយន្ដ bespoke ពេញលេញពីអាជីវកម្មផលិតតួរថយន្ដចំណាស់ជាងគេរបស់ពិភពលោក។
• #7 Bentley Speed 8 ដែលឈ្នះ Le Mans ក្នុងឆ្នាំ 2003។

ដើម្បីរក្សាសុវត្ថិភាពភ្ញៀវ និងបុគ្គលិក កម្មវិធីបានប្រព្រឹត្តទៅក្រោមពិធីសារការពារជំងឺកូវីដយ៉ាងតឹងរ៉ឹង។ បុគ្គលិកទាំងអស់ – រាប់បញ្ចូលទាំងបុគ្គលិកទាំងអស់របស់សណ្ឋាគារ – ត្រូវបានធ្វើតេស្ដអង់ទីហ្ស៊ែនមុននឹងពេលបើកកម្មវិធី នៅទីតាំងក្នុងអំឡុងពេលកម្មវិធីកំពុងប្រព្រឹត្តទៅ និងភ្លាមៗបន្ទាប់ពីចប់កម្មវិធី ហើយភ្ញៀវទាំងអស់ត្រូវបានកត់ត្រាអំពីសីតុណ្ហភាពរបស់ពួកគេនៅពេលមកដល់។ ភ្ញៀវត្រូវបានភ្ជាប់ និងដាក់នៅក្នុងមីក្រូពពុះនៅពេលពួកគេចូលរួមកម្មវិធី ហើយម៉ាសត្រូវបានពាក់នៅក្នុងអគារ និងក្រៅអគារគ្រប់ពេលទាំងអស់។ រថយន្ដទាំងអស់ទទួលការរំងាប់មេរោគភ្លាមៗ និងយ៉ាងល្អិតល្អន់ទាំងស្រុងបន្ទាប់ពីប្រើប្រាស់រួចម្ដងៗ ដោយប្រើប្រាស់សារធាតុរំងាប់មេរោគអាអេរ៉ូសូលដ៏ខ្លាំងក្លា។

តាមរយៈវិធានការទាំងនេះ Bentley គឺអាចអនុញ្ញាតឲ្យភ្ញៀវជាង 70 នាក់ ទទួលបានបទពិសោធន៍ជាមួយនឹង Bentleys ដ៏ល្អបំផុតពីអតីតកាល និងបច្ចុប្បន្នក្នុងរបៀបមួយប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
កម្មវិធីហាយឡាយវីដេអូ និងរូបថតល្អៗបំផុតដែលបានថតនៅក្នុងកម្មវិធី ពេលនេះគឺមាននៅលើវ៉ិបសាយព័ត៌មានរបស់ Bentley នៅ www.bentleymedia.com។

Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។


