បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូសជាង៦គីឡូក្រាម នៅសង្កាត់ស្ទឹងមានជ័យ៣
រាជធានីភ្នំពេញ៖ នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូស ជាង ៦គីឡូក្រាម នៅរាជធានីភ្នំពេញ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនវេលាម៉ោង២១:៤០នាទី កម្លាំងជំនាញ (ក១១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានបើកស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់មានឈ្មោះ ស្រ៊ាន គឹមស្រួច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតាងបាននូវសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ៦គ.ក្រ ២០២ក្រាម និងជញ្ជីងថ្លឹង ១គ្រឿង ៕





ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត