សិល្បៈ

ពេជ្រ សូលីកា ចូលរួមបង្កើតក្រុមហ៊ុនមួយឈ្មោះថា “បុណ្យ BONH” និងប្រកាសយកចំណូលខ្លះ ជួយដល់ក្មេងកំព្រា ហើយទទួលបានការគាំទ្រមុនគេពីផ្សារ Aeon Mall

BY
Khmernote Media
November 10, 2020

អ្នកនាង ពេជ្រ សូលីកា តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ជាមួយនឹងស្វាមី បានសម្រេចចិត្តសហការណ៍គ្នាជាពាណិជ្ជករប៉ុន្មាននាក់ទៀត ដើម្បីបង្កើតក្រុមហ៊ុនមួយឈ្មោះថា បុណ្យ “BONH” ដែលជាក្រុមហ៊ុនផលិតនូវផលិតផលកាត់ដេរ និងបង្កើតម៉ូតសំលៀកបំពាក់ដែលជាស្នាដៃកូនខ្មែរ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក។ ក្រៅពីនេះ ពេជ្រ សូលីកា ក៏បានបញ្ជាក់ថា នាងនឹងយកចំណូលខ្លះ ដើម្បីចែករំលែកទៅកាន់ក្មេងកំព្រាផងដែរ។

នៅលើទំព័រ Facebook របស់ ពេជ្រ សូលីកា បានរៀបរាប់ថា៖ “ពិធីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបង្កើតក្រុមហ៊ុន បុណ្យ “ BONH” ផលិត កាត់ដេរ និងបង្កើតម៉ូតសំលៀកបំពាក់ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេស ។ ក្រុមហ៊ុនយើងខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រៅប្រទេស មេត្តាចូលរួមជួយគាំទ្រផលិតផលក្រុមហ៊ុនយើងខ្ញុំ ដើម្បីលើកកម្ពស់ផលិតខ្មែរ ស្នាដៃកូនខ្មែរ ចូលរួមចំណែកផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រាក់កម្រៃដែលជាចំណូលរបស់ក្រុមហ៊ុនយើងខ្ញុំ នឹងត្រូវបានចែករំលែក…% ជួយដល់ក្មេងកំព្រា….។ ចំពោះមុខនេះ ក្រុមហ៊ុនយើងខ្ញុំសូមថ្លែងអំណរគុណជាអនេក ដល់ប្រធានគ្រប់គ្រងទីផ្សាអីអនម៉ល ដែលសម្រេចទទួលយកផលិតផល និងម៉ូតសំលៀកបំពាក់របស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីផ្គត់ផ្គង់បម្រើឲ្យទីផ្សាររបស់ខ្លួនគ្រប់សាខាទូទាំងព្រះរាជាណាចក្រកម្ពុជា។”

Share This Post: