Park Cafe៖ សេវាកម្មដឹកជូនដល់ទីកន្លែងថ្មី ដែលធានាត្រឹមតែ ៣០នាទីដល់ទីតាំងអតិថិជន លើសត្រឹមតែ១នាទីជូនFREE
ថ្មីៗនេះនៅលើទំព័របណ្តាយសង្គម Facebook ផ្លូវការរបស់ Park Café យើងសង្កេតឃើញថាយីហក្នុងស្រុកមួយនេះបានដាក់អោយដំណើរការសេវាកម្មដឹកជូនថ្មីមួយទៀត បន្ថែមពីសេវាកម្មដែលកំពុងដាក់បំរើជូនអតិថិជន គឺសេវាកម្មដឹកជូនដល់ទីកន្លែងត្រឹមតែ30នាទី “30minute Guarantee” ដែលមានន័យថា Park Cafe ធានាដឹកអាហារ ភេសជ្ជៈជូនអតិថិជនក្នុងរយៈពេលត្រឹមតែ ៣០នាទីតែប៉ុណ្ណោះក្នុងតំបន់ដែលកំណត់ បើសិនលើសសូម្បីតែ១នាទីគឺPark Café ផ្តល់ជូនអតិថិជន FREE តែម្តង។

បើយើងក្រលេកមកមើលកាលពីដើមឆ្នាំ២០២០ Park Café ក៏បានដាក់អោយដំណើរការនូវសេវាដឹកជូន Contactless Delivery Service ដែលមានន័យថា សេវាដឹកជូនដល់ទីកន្លែងដែលមិនប៉ះពាល់ផ្ទាល់ជាមួយអតិថិជន ដែលតំរូវអោយរាល់បុគ្គលិកទាំងអស់រាប់ចាប់តាំងពីបុគ្គលិកក្នុងហាងរហូតដល់បុគ្គលិកផ្នែកដឹកជញ្ជូនអាហារដល់ទីកន្លែងរបស់អតិថិជនគឺតំរូវអោយពាក់ស្រោមដៃ ពាក់ម៉ាស លាងដៃដោយទឹកសំលាប់មេរោគជាញឹកញាប់ជាងមុន។

អ្វីដែលសំខាន់ជាងនេះទៅទៀត គ្រប់ថង់ដែលដាក់ជូនអតិថិជនគឺមានភ្ជាប់ទៅជាមួយនូវបណ្ណ័ធានាសុវត្ថិភាព(Safety Card) ដែលមានបញ្ជាក់អំពីសីតុណ្ហភាពរបស់បុគ្គលិកចំអិនអាហារ និង បុគ្គលិកដឹកជញ្ជូនអាហារ ហើយបុគ្គលិកដឹកជញ្ជូនអាហារត្រូវរក្សាគន្លាតយ៉ាងហោច២ម៉ែត្រពីអតិថិជននៅពេលប្រគល់អាហារជូនអតិថិជនដោយដាក់អាហារនៅក្នុងប្រអប់ហើយតំរូវអោយអតិថិជនមកយកដោយខ្លួនឯង។ ដើម្បីកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយសាច់ប្រាក់ អតិថិជនអាចជ្រើសយកការ Scan to Pay របស់ប្រព័ន្ធធនាគារ Park Café App តាមរយៈ QR Code ដែលមានដាក់នៅលើវិក័យប័ត្រស្រាប់។