ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តារាចម្រៀង ណុប បាយ៉ារិទ្ធ លោក នីកូ និង តាក់ ម៉ា ជួបទុក្ខព្រមគ្នា ដោយសារលោកយាយទទួលមរណភាព

    BY Khmernote Media November 13, 2020
    តារាចម្រៀង ណុប បាយ៉ារិទ្ធ លោក នីកូ និង តាក់ ម៉ា ជួបទុក្ខព្រមគ្នា ដោយសារលោកយាយទទួលមរណភាព

    តាមការអោយដឹងពីលោក អ៉ឹម ជីវ៉ា នៅលើទំព័រ Facebook របស់លោកបានអោយដឹងថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានជួបទុក្ខធំដោយសារជីដូនរបស់លោក ដែលមានជន្មាយុ ៩៧ឆ្នាំ បានទទួលមរណភាព។ ក្នុងនោះដែរគេសង្កេតឃើញថា លោក នី កូ ដែលជាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ក៏បានផ្លាស់ប្តូរ Profile កាន់ទុក្ខជូនជីដូនរបស់លោកដែរ ស្របពេលដែលកញ្ញា តាក់ ម៉ា ក៏កាន់ទុក្ខដូចគ្នា ដោយឡែកចំពោះលោក ណុប បាយ៉ារិទ្ធ បានកោរសក់បួសដើម្បីសងគុណជីដូន។

    គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពរបស់តារាចម្រៀង៣ដួងនេះ តម្តល់ធ្វើបុណ្យទៅតាមប្រពៃណី នៅផ្ទះលេខ ២៣៩ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក្រោយ វត្តសន្សំកុសល ហើយនិងត្រូវបូជានៅថ្ងៃច័ន្ទ ទី ១៦ ខែ វិច្ចិការ ឆ្នាំ ២០២០ នៅវត្តដំបូកខ្ពស់៕

    Share This Post: