ខ្មែរណូត

ស្វែងរក

  • PR

    foodpanda ជួយសម្រាលទុក្ខសហគមន៏ដោយបានផ្តល់ជាអំណោយដល់ជនរងគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង

    BY Liny Chan November 14, 2020
    foodpanda ជួយសម្រាលទុក្ខសហគមន៏ដោយបានផ្តល់ជាអំណោយដល់ជនរងគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង

    foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដ៏ល្បីល្បាញដែលបើកបម្រើសេវាកម្មនៅជាង 50 ​ប្រទេស​ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ដោយមានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ foodpanda​ បានពង្រីកសេវាកម្មរបស់ពួកគេមិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេតែមាននៅបណ្ដាខេត្តផ្សេងៗដូចជា ខេត្តបាត់ដំបងដែលជាខេត្តក្រុមការងារនេះបានចូលរូមចំណែកជួយអ្នកដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ។

    កាល​ពីថ្ងៃទី 6 ខែ វិច្ឆិកា កន្លងទៅនេះ ក្រុមហ៊ុន foodpanda បានចុះទៅខេត្តបាត់ដំបងដើម្បីជួយគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ចំនួន 250 កញ្ចប់​ហើយក្នុងមួួយកញ្ចប់បានផ្ដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលក្នុងនោះមានដូចជា សាប៊ូលាងដៃ ភួយ ក្រម៉ាជាដើម ព្រមទាំងគ្រឿងបរិភោគដូចជាជាអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងឆៃពៅ។ មិនត្រឹមតែសម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគនោះទេពួកគាត់ក៏បាននាំយកនូវថ្នាំមួយចំនួនរួមមាន ថ្នាំរាគ ថ្នាំប៉ារ៉ាសេតាមុ៉ល និងអូវ៉ាលីត្រ​ដល់បងប្អូនដែលរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះដូចគ្នា។

    អ្នកតំណាងរបស់​ foodpanda បានចែករំលែកដែរថា៖ « foodpanda តែងតែមាននូវការប្តេជ្ញាចិត្តក្នុងការគ្រាំទ្រសហគមន៍ដែលរងគ្រោះដោយគ្រោះធម្មជាតិ រឺឧបទ្ទវហេតុផ្សេងៗហើយក៏សង្ឃឹមថាសកម្មភាពសប្បុរសធម៌នេះនឹងជំរុញសាធារណជនឲ្យបន្តការគាំទ្រដល់ជនដែលរងគ្រោះ និងខ្វះខាតដូចគ្នា​​»។​​ គួរជាទីកត់សម្គាល់ ទំនួលខុសត្រូវក្នុងសង្គម ឬ ការជួយទុក្ខធុរៈក្នុងសង្គមពិតជាសំខាន់សម្រាប់ក្រុមហ៊ុន foodpanda ដូចដែលបានបង្ហាញតាមរយៈកម្មវិធីសប្បុរសធម៌នេះ ក៏ដូចជាកម្មវិធីកន្លងទៅដែរ។
    សម្រាប់ព័ត៍មានបន្ថែម កុំភ្លេចចូលទៅកាន់​​ហ្វេសបុកផេករបស់​ foodpanda ហើយទាញយកកម្មវិធី[foodpanda](http://onelink.to/fpkh) ពី Playstore ឬ App Store ផងណា។​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay