ខ្មែរណូត

ស្វែងរក

  • PR

    Maserati រៀបចំរំលឹកអំពីជោគជ័យរបស់ Tipo 300S នៅ Venezuela GP

    BY Liny Chan November 16, 2020
    Maserati រៀបចំរំលឹកអំពីជោគជ័យរបស់ Tipo 300S នៅ Venezuela GP

    ក្រុងម៉ូដឺណា៖ នៅថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 1955 Maserati Tipo 300S ជាមួយនឹង Juan Manuel Fangio ជាអ្នកកាន់ចង្កូត គឺជាអ្នកលើកទង់ជ័យលាភីនៅ Venezuela GP ជាការចាប់ផ្ដើមនូវជោគជ័យធំៗក្នុងរយៈពេលពីរឆ្នាំដែលបានបង្កើនកេរ្តិ៍ឈ្មោះម៉ាកសញ្ញាលំពែងមុខបី (Trident) នៅលើឆាកអន្តរជាតិ។

    ថ្ងៃនេះ Maserati រៀបចំពិធីរំលឹកខួបនៃជោគជ័យដ៏មហិមានេះ ដើម្បីជាការគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយនឹងពិភពប្រណាំងរថយន្ដ។ ជាក់ស្ដែង Maserati បានកើតនៅលើផ្លូវដែក ដែលមាន DNA ជាអ្នកប្រណាំង និងភាពមុះមុត ជាបុគ្គលទីមួយក្នុងចំណោមបងប្អូន Maserati បន្ទាប់មកជាអ្នកបើកបររថយន្ដរបស់ខ្លួន។ ប្រពៃណី និងប្រវត្តិជោគជ័យនៅលើផ្លូវ និងនៅទូទាំងពិភពលោក ជោគជ័យរបស់ម៉ាកសញ្ញា Trident បានធ្វើឲ្យម៉ាកសញ្ញានេះក្លាយជាស្ដង់ដាសម្រាប់ភាពឥតខ្ចោះរបស់អ៊ីតាលី។ ជានិច្ចកាល ការប្រណាំងគឺជាជម្រកធម្មជាតិរបស់ Maserati: ទីកន្លែងដែលរឿងមិនគួរឲ្យជឿរបស់ខ្លួនបានកើតឡើងគឺបានចាប់ផ្ដើមនៅក្នុងការប្រកួតប្រជែង ហើយសូម្បីតែពេលនេះ ក្នុងសករាជថ្មីរបស់ខ្លួន ម៉ាកសញ្ញាកំពុងចាប់ផ្ដើមពីឬសគល់របស់ខ្លួនឆ្ពោះទៅកសាងអនាគត។ រថយន្ដប្រណាំងដ៏ទំនើប MC20 ថ្មីនឹងបង្ហាញអំពីការវិលត្រឡប់របស់ Maserati ចូលមកក្នុងពិភពប្រណាំងជាថ្មីវិញ។

    Maserati Tipo 300S
    Tipo 300S ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ 1955 ជាការវិវត្តន៍ចេញពីរថយន្ដកៅអីមួយ 250S ហើយវាគឺជានិម្មិតរូបរបស់ Maserati នៅក្នុងការប្រណាំងជាអន្តរជាតិរហូតដល់ឆ្នាំ 1959។ រួចរាល់នៅក្នុងឆ្នាំ 1954 ជាមួយនឹងការអភិវឌ្ឍនូវគំរូដើម 250S ដែលបំពាក់ដោយម៉ាស៊ីន 230 hp 2.5-លីត្រដែលបានទាញចេញពីយូនីតតំឡើងនៅក្នុងរថយន្ដប្រណាំង 250F ប្រើនៅក្នុង F1, បុគ្គលិកបច្ចេកទេសរបស់ Maserati បានចាប់ផ្ដើមធ្វើការងារបង្កើនល្បឿនបម្លាស់ទី និងថាមពល។ លទ្ធផលគឺទទួលបានយូនីត 3.0 លីត្រត្រង់ចំនួនប្រាំមួយដែលមានសមត្ថភាពកាន់តែខ្ពស់ និងកាន់តែខ្លាំង ប៉ុន្តែមានភាពតានតឹងមេកានិចតិចជាងដោយសារអនុបាតបណ្ណែនទាបជាង និង rpm ទាបជាង ទោះបីពីស្តុងមានល្បឿនលឿនជាងក៏ដោយ។ លក្ខណៈ និងស្ថាបត្យកម្មផ្សេងទៀតរបស់ម៉ាស៊ីនគឺនៅដូចគ្នានឹងយូនីត 2.5 លីត្រត្រង់ចំនួនប្រាំមួយ រាប់បញ្ចូលទាំងដងឡាកាមពីលើពីរ និងចំហេះភ្លោះ: គោលគំនិតស្ថាបនា grand prix ត្រូវបានផ្ទេរទៅរថយន្ដស្ព័រ ហើយនាពេលអនាគត គោលគំនិតមេកានិចដដែលនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការស្ដង់ដាផលិតផងដែរ។

    ចេញពីគោលគំនិតផ្នែកវិស្វកម្ម 300S គឺស្នាដៃដំបូងពិតៗ: ទីតាំងវ៉ានមុខកាត់ធំ និង និងប្រហោងសម្រាប់ប៊ូស៊ីពីរសម្រាប់ចំហេះភ្លោះត្រូវបានមើលឃើញយ៉ាងច្បាស់លាស់នៅក្នុងប្រអប់សឺមីពាក់កណ្ដាលស្វ៊ែររបស់ម៉ាស៊ីន។ បូមមុខមានស្លាបប្រចៀវភ្លោះ និងរឺស័រ helical ជាមួយនឹងបូមតេឡេស្កុបអក្ស័រួម។ ជាចុងក្រោយ តាំបួហ្វ្រាំងគឺជាការងារដ៏ប៉ិនប្រសប់យ៉ាងពិតៗ: សំលោហៈស្រាលមានព្រុយ និងរន្ធរមូលសម្រាប់បំភាយកម្ដៅ។ សាក់ស៊ីក៏ត្រូវបានកែសម្រួលដើម្បីឆ្លើយតបទៅនឹងសម្ពាធកាន់តែខ្លាំងដោយសារមានទម្ងន់កាន់តែធ្ងន់ជាមួយនឹងប្រដឹសរាងពងក្រពើ និងទុយោមូល។

    រូបសណ្ឋានខាងក្រៅជាមួយនឹងតួរថយន្ត្តដោយ Fantuzzi និងខ្សែសង្វាក់រថយន្ដស្ព័រ គឺរឹងមាំ ប៉ុន្តែគួរឲ្យទាក់ទាញ។ បំពង់អ៊ែរខាងមុខមានលំពែងមុខបីបែបប្រពៃណីព័ទ្ធទៅដោយស៊ុមអាលុយមីញ៉ូម ហើយកៅអីអ្នកបើកបរការពារដោយកញ្ចក់តូច។
    ព្រុយខ្យល់មាននៅចំហៀងដើម្បីបង្ការខ្យល់មិនឲ្យស្ទះនៅក្នុងថតម៉ាស៊ីន។ បំពង់ស៊ីម៉ាំងកូនភ្លោះរត់តាមបាតក្រោមនៅចំហៀងខាងឆ្វេង បញ្ចប់នៅក្បែរកង់ក្រោយ។ ជាចុងក្រោយ នៅកន្ទុយរាងរីកធំពីព្រោះវាលាក់ធុងសាំងចំណុះ 150លីត្រ រ៉េស៊ឺវ័រប្រេងចំហៀង 20 គ.ក្រ និងកង់ស្រគួ។ នៅពាក់កណ្តាលទសវត្សឆ្នាំ 1950 ទ្រឹស្ដីកម្លាំងខ្យល់ថ្មីត្រូវបានអភិវឌ្ឍឡើង ដូច្នេះហើយតួរថយន្ត្ត 300S ទទួលបាននូវការកែលម្អម៉ូតជាបន្តបន្ទាប់នៅក្នុងអាយុកាលរបស់វាដើម្បីបង្កើនប្រសិទ្ធភាពរបស់វា។

    ត្រឡប់មកក្រឡេកមើលអាជីពប្រណាំងរបស់ខ្លួនវិញ នៅក្នុងកម្មវិធីលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 1955 300S បានបង្ហាញភ្លាមៗនូវជំនាញរបស់ខ្លួននៅក្នុងការប្រកួតប្រជែង ហើយជោគជ័យរបស់ខ្លួននៅក្នុងការប្រណាំងត្រូវបានបញ្ជាក់ដោយការបញ្ជាទិញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមអ្នកប្រណាំង និងអ្នកបើកបរធម្មតា។ Giulio Alfieri បានណែនាំអំពីការកែលម្អពិសោធន៍ជាបន្តបន្ទាប់ទៅលើរថយន្ដនេះដើម្បីធ្វើឲ្យវាកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែង – ដូចជា ប្រព័ន្ធបាញ់ប្រេង – ហើយវាបានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងការប្រណាំងក្នុងប្រទេសអ៊ីតាលី និងអន្តរជាតិ ក្លាយជារថយន្ដម៉ាកសញ្ញាល្អបំផុតនៅក្នុងកម្មវិធីប្រភេទកីឡាសម្រាប់រដូវកាលទាំងពីរ។ នៅក្នុងឆ្នាំ 1955 Tipo 300S ឈ្នះ Venezuela GP ជាមួយនឹង Juan Manuel Fangio ជាអ្នកកាន់ចង្កូត ប៉ុន្តែឆ្នាំ 1956 គឺជាឆ្នាំជោគជ័យដធំធេងបំផុតរបស់ខ្លួន និងជាពេលដែលវាខកខានមិនបានយកជើងឯករថយន្ដស្ព័រពិភពលោក។ ភាពអាចជឿទុកចិត្តនៃម៉ាស៊ីនរបស់វា និងការឆ្លើយតបយ៉ាងឥតខ្ចោះនៃសាក់ស៊ីរបស់វាគឺជាលក្ខណៈចម្បងពីរដែលបានជួយឲ្យ Tipo 300S សម្រេចបាននូវជោគជ័យពិតប្រាកដរបស់ខ្លួន។

    នៅក្នុងរថយន្ត 300S នៅក្នុងឆ្នាំ 1956 Stirling Moss និង Carlos Menditeguy បានឈ្នះប៊ុយណូស៊ែ 1,000 គ.ម ហើយ Pietro Taruffi បានទទួលជោគជ័យនៅ Giro di Sicilia (លេខ 1 នៅក្នុងប្រភេទរហូតដល់ 3,000 cc) និង Targa Florio (លេខ 1 នៅក្នុងប្រភេទរហូតដល់ 2,000 cc), Jean Behraat Bari និង Castelfusano Circuit Races និង Franco Bordiniat the Five Hours to Messina។ នៅក្នុងឆ្នាំដដែល រថយន្តទទួលបានជោគជ័យក្នុងការប្រណាំង 1,000 គ.ម នៅ Nürburgring ដោយមាន Stirling Moss, Jean Behra, Pietro Taruffi និង Harry Schell ឆ្លាស់គ្នាកាន់ចង្កូត។ 450S ថ្មីដែលមានសមត្ថភាពកាន់តែខ្ពស់ត្រូវបានណែនាំនៅក្នុងឆ្នាំ 1957 ទោះបីជា 300S នៅតែកំពុងត្រូវបានផលិតរហូតដល់ឆ្នាំ 1959 ក៏ដោយ រថយន្ត Tipo 300S សរុបដែលបានផលិតតាំងពីឆ្នាំ 1955 ដល់ 1959 គឺមានចំនួន 27 គ្រឿង។

    Maserati S.p.A.
    Maserati ផលិតរថយន្តពិសេសល្អឯកគ្មានពីរ ដែលមានលក្ខណៈអស្ចារ្យ និងត្រូវបានទទួលស្គាល់ភ្លាមៗនៅគ្រប់ទិសទី។ ជាមួយនឹងម៉ូត បច្ចេកវិទ្យា និងលក្ខណៈពិសេសគ្មានពីររបស់ពួកវា ពួកវាផ្ដល់នូវរសជាតិពិសេសអស្ចារ្យបំផុត ហើយជានិច្ចកាលគឺជាគំរូនៅក្នុងវិស័យរថយន្ដទូទាំងពិភពលោក។ ប្រពៃណីនៃរថយន្ដប្រកបដោយជោគជ័យ ដែលនីមួយៗបានកំណត់ជាថ្មីតើរថយន្ដបែបណាគឺជារថយន្ដស្ព័ររបស់អ៊ីតាលីទាក់ទិនទៅនឹងម៉ូតរចនា សមត្ថភាព ផាសុកភាព ភាពស្រស់ស្អាត និងសុវត្ថិភាព ដែលបច្ចុប្បន្នមាននៅក្នុងទីផ្សារអន្តរជាតិជាងចិតសិប។ ទូតនៃមរត៌កនេះគឺ Quattroporte រថយន្ដសឺដង់ស្ព័រ Ghibli ពេលនេះក៏មានជាប្រភេទហៃប្រីត រថយន្ដអគ្គិសនីដំបូងរបស់ម៉ាក Trident និង Levante ដែលជា Maserati SUV ដំបូង ដែលគ្រប់ម៉ូដែលទាំងអស់ត្រូវបានផលិតឡើងដោយប្រើប្រាស់សម្ភារៈ និងបច្ចេកទេសដ៏ឯកសម្រាប់ភាពឥតខ្ចោះគ្មានពីរ។ ប្រភេទទាំងអស់ រាប់បញ្ចូលទាំង V6 និង V8 ប្រេងសាំង ហៃប្រីតស៊ីឡាំង 4 ហៃប្រីត និង V6 ម៉ាស៊ូត បើកបរដោយកង់ក្រោយ និងបើកបរដោយកង់ទាំងបួន។ នាពេលថ្មីៗនេះ កិត្តិនាមរបស់រថយន្ដក៏រឹតតែត្រូវបានបង្កើនបន្ថែមទៀតតាមរយៈការបញ្ចូលនូវរថយន្ដប្រភេទ Trofeo Collection ថ្មី ដែលមាន Ghibli, Quattroporte និង Levante បំពាក់ដោយម៉ាស៊ីន 580 hp V8 ដ៏ខ្លាំងក្លា។ រថយន្ដលំដាប់ខ្ពស់បំផុតគឺរថយន្ដស្ព័រដ៏ទំនើប MC20 ថ្មី បំពាក់ដោយម៉ាស៊ីនបច្ចេកវិទ្យាថ្មី Nettuno V6 ដែលបានរួមបញ្ចូលនូវបច្ចេកវិទ្យា F1 ពេលនេះមាននៅផ្នែកផលិតរថយន្ដស្ដង់ដារជាលើកដំបូង។ បច្ចុប្បន្ន ប្រភេទ Maserati ត្រូវបានផលិតនៅរោងចក្រចំនួនបី: Ghibli និង Quattroporte ត្រូវបានផលិតក្នុងក្រុង Grugliasco (Turin) នៅរោងចក្រ Avvocato Giovanni Agnelli (AGAP) និង Levante នៅរោងចក្រ Mirafiori ក្នុងទីក្រុង Turin។ រថយន្ដទំនើប MC20 ថ្មី ត្រូវបានផលិតក្នុងក្រុង Modena នៅរោងចក្រជាប្រវត្តិសាស្ត្រ VialeCiro Menotti ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay