ខ្មែរណូត

ស្វែងរក

  • PR

    BENTLEY MOTORS រៀបចំយុទ្ធសាស្ត្រ BEYOND 100 ដែលមានទិសដៅសម្រេចឲ្យបានភាពជាអ្នកដឹកនាំការធ្វើដំណើរជាមួយ គ្រឿងប្រណិតគ្រប់យ៉ាងប្រកបដោយចីរភាព

    BY Liny Chan November 16, 2020
    BENTLEY MOTORS រៀបចំយុទ្ធសាស្ត្រ BEYOND 100 ដែលមានទិសដៅសម្រេចឲ្យបានភាពជាអ្នកដឹកនាំការធ្វើដំណើរជាមួយ គ្រឿងប្រណិតគ្រប់យ៉ាងប្រកបដោយចីរភាព

    – Bentley មានបំណងសម្រេចឲ្យបាននូវគោលដៅគ្មានការបំភាយឧស្ម័នកាបូន ទាំងស្រុងយ៉ាងយូរនៅឆ្នាំ 2030 ជាមួយនឹងប្រតិបត្តិការអាកាសធាតុវិជ្ជមាន Crewe នៅបន្ទាប់ពីនោះ។
    – បញ្ជាក់អំពីការផ្លាស់ប្ដូរទៅកាន់អគ្គិសនីភាវូបនីយកម្មទាំងស្រុង – PHEV ឬ BEV យ៉ាងយូរបំផុតនៅឆ្នាំ 2026។
    – យ៉ាងយូរនៅឆ្នាំ 2030 ការផ្លាស់ប្ដូរប្រភេទម៉ូដែលទាំងស្រុងទៅជារថយន្ដ អគ្គិសនី។
    – PHEV ថ្មីពីរមានផែនការបញ្ចេញនៅក្នុងឆ្នាំ 2021។
    – ប្ដេជ្ញាកាត់បន្ថយផលប៉ះពាល់បរិស្ថានពីរោងចក្រ 75 ភាគរយនៅក្នុងរយៈពេល ប្រាំឆ្នាំនៅលើខ្សែបន្ទាត់គោលឆ្នាំ 2010 – រាប់បញ្ចូលទាំងការគ្មានជាតិ បា្លស្ទីក។
    – គាំទ្រទាំងស្រុងចំពោះមហិច្ឆតារបស់ Volkswagen Group ក្នុងការទៅឲ្យ ហួស ពីគោលដៅកម្រិតពីរក្នុងកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុក្រុងប៉ារីស។
    – គោលដៅសម្រេចឲ្យបាននូវភាពចម្រុះពិតៗនៃទេពកោសល្យ – 30 ភាគរយនៃថ្នាក់គ្រប់គ្រងគឺត្រូវមានភាពចម្រុះ បង្កើនពីតិចជាង 20 ភាគរយនាពេលបច្ចុប្បន្ន។
    – ជារួម កម្មវិធី Beyond100 ផ្លាស់ប្ដូរគ្រប់ចំណុចទាំងអស់នៃក្រុមហ៊ុន ដែលមានអាយុកាល 100ឆ្នាំ

    (ក្រុង Crewe)៖ Bentley Motors បានបង្ហាញនូវ ផែនការ ក្លាយជាអ្នកដឹកនាំសាកលនៅក្នុងវិស័យធ្វើដំណើរជាមួយនឹងគ្រឿងប្រណិតគ្រប់យ៉ាងប្រកបដោយចីរភាព ជាមួយនឹងព័ត៌មានបន្ថែមអំពីយុទ្ធសាស្ត្រ Beyond100 របស់ខ្លួន ដែលបានបង្ហាញនៅថ្ងៃនេះ។ ជាមួយនឹងការសន្យាផ្តល់ជូននូវការ ធ្វើដំណើរជាមួយនឹងគ្រឿងប្រណិតគ្រប់យ៉ាងប្រកបដោយចីរភាពពិតៗ Bentley នឹងបង្កើតឡើងវិញនូវគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់ខ្លួនឲ្យក្លាយជាក្រុមហ៊ុនគ្មានជាតិកាបូនមួយដ៏ទំនើបនៅពេលចូលដល់សតវត្សទីពីររបស់ខ្លួន។ គោលដៅត្រូវបានជំរុញដោយកម្មវិធីផ្លាស់ប្ដូរដែលមាននៅក្នុងប្រតិបត្តិការ និងផលិតផលទាំងមូលរបស់ Bentley។ ទាំងនេះរួមមានការប្ដូរប្រភេទម៉ូដែលរបស់ខ្លួនទៅជាការផ្តល់ជូននូវរថយន្ដហៃប្រីតផ្លាកអ៊ីន ឬអគ្គិសនីអាគុយទាំងស្រុងយ៉ាងយូរនៅឆ្នាំ 2026 និងរថយន្ដអគ្គិសនីសុទ្ធយ៉ាងយូរនៅឆ្នាំ 2030។

    សេចក្ដីប្រកាសបង្ហាញអំពីផែនការរបស់ Bentley ក្នុងការផ្ដល់នូវការធ្វើដំណើរដ៏ពិសេសគ្មានពីរសម្រាប់សតវត្សបន្ទាប់ ដែលវិវត្តពីអ្នកផលិតម៉ាស៊ីនប្រើសាំង 12 ស៊ីឡាំងធំបំផុតរបស់ពិភពលោកទៅម៉ាស៊ីនគ្មានចំហេះក្នុងក្នុងរវាងមួយទសវត្ស ការប្រែក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងវិស័យធ្វើដំណើរជាមួយនឹងគ្រឿងប្រណិតគ្រប់យ៉ាងប្រកបដោយចីរភាព។

    ផែនការយុទ្ធសាស្ត្រ Beyond100 គឺជាការបន្តនូវការគិតឆ្ពោះទៅមុខ នវានុវត្តន៍ និងការសម្រេចបានរយៈពេលពីរទសវត្ស។ ដោយការយល់ដឹងយ៉ាងច្បាស់អំពីការទទួលខុសក្នុងការគិតគូរអំពីហេតុប៉ះពាល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចរបស់ខ្លួន Bentley បានប្រែក្លាយការិយាល័យកណ្ដាលដែលមានអាយុ 80 ឆ្នាំរបស់ខ្លួនទៅជារោងចក្ររថយន្ដប្រណិតគ្មានជាតិកាបូនតែមួយគត់របស់ចក្រភពអង់គ្លេស។ ស្របគ្នានោះ ការធ្វើដំណើរជាមួយនឹងគ្រឿងប្រណិតគ្រប់យ៉ាងបានលូតលាស់ទៅប្រតិបត្តិការនៅក្នុងទីផ្សារកាន់តែច្រើនដែលមិនធ្លាប់មានពីមុនមក 68 ក្នុងខណៈដែលបង្កើតនូវគំរូអាជីវកម្មរយៈពេលវែង រឹងមាំ ប្រកបដោយចីរភាព ដែលជាមូលដ្ឋានដ៏រឹងមាំពិតៗក្នុងការកសាងសម្រាប់សតវត្សទីពីរ។

    Adrian Hallmark ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ Bentley Motors បានមានប្រសាសន៍ថា: “Bentley បានបង្កើតឲ្យមានការធ្វើដំណើរជាមួយនឹងគ្រឿងប្រណិតគ្រប់យ៉ាង តាំងពីឆ្នាំ 1919។ ភាពនាំមុខគេក្នុងវឌ្ឍនភាពគឺជាផ្នែកមួយនៃ DNA របស់យើង – យុវជនដើមរបស់ Bentley គឺជាអ្នកសិក្សាស្រាវជ្រាវ និងអ្នកដឹកនាំ។ បច្ចុប្បន្ន ក្នុងខណៈដែលយើងសំឡឹងមើល Beyond100 យើងនឹងបន្តនាំមុខគេតទៅទៀតតាមរយៈការកែប្រែក្រុមហ៊ុនជាថ្មី និងក្លាយជាអាជីវកម្មរថយន្ដធ្វើដំណើរជាមួយនឹងគ្រឿងប្រណិតគ្រប់យ៉ាងនាំមុខគេក្នុងពិភពលោក។

    “ការសម្រេចឲ្យបាននូវការផ្លាស់ប្ដូរនេះរួមបញ្ចូល និងទៅហួសពីផលិតផលរបស់យើងទៀត នូវការបង្កើតឲ្យមានការផ្លាស់ប្ដូរទម្រង់ទាំងស្រុងនៅក្នុងម៉ូដែលអាជីវកម្មរបស់យើង ជាមួយនឹងកិត្តិនាម យថាភាព និងសុច្ចរិតភាព។ ក្នុងរវាងមួយទសវត្ស Bentley នឹងផ្លាស់ប្ដូរពីក្រុមហ៊ុនរថយន្ដប្រណិតអាយុ 100 ឆ្នាំទៅជាក្រុមហ៊ុនគំរូថ្មីប្រកបដោយចីរភាព និងសីលធម៌សម្រាប់ភាពប្រណិត។”

    ភាពគ្មានកាបូនទាំងស្រុង
    គោលដៅរបស់ Bentley ក្នុងការក្លាយទៅជាម៉ាកយីហោរថយន្ដប្រណិតដែលគ្មានបំភាយឧស្ម័នកាបូនទាំងស្រុងយ៉ាងយូរនៅឆ្នាំ 2030 នឹងពង្រឹងទៅដោយកម្មវិធីនិរន្តរភាពទូទាំងអាជីវកម្មដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ។ ទាំងនេះរួមមានការអភិវឌ្ឍនូវម៉ូដែលប្រើអគ្គិសនីនៅក្នុងគ្រប់ប្រភេទរថយន្ដ និងការបន្តកែលម្អផលប៉ះពាល់បរិស្ថានពីប្រតិបត្តិការរបស់ខ្លួន ដែលភ្ជាប់ទំនាក់ទំនងខ្សែសង្វាក់ផ្គត់ផ្គង់ និងសហការជាមួយនឹងបណ្ដាញអ្នកលក់រាយរបស់ខ្លួន។

    វិធីសាស្ត្ររបស់ Bentley ក្នុងការកំណត់ឡើងវិញនូវម៉ូដែលអាជីវកម្មរបស់ខ្លួននឹងត្រូវបានកសាងនៅជុំវិញដំណើរដ៏លឿនរបស់ខ្លួនឆ្ពោះទៅរកអគ្គិសនីភាវូបនីយកម្ម។ ដោយបានប្ដេជ្ញារួចមកហើយថា គ្រប់ម៉ូដែលទាំងអស់នឹងត្រូវបានផ្ដល់ជូនជាមួយនឹងជម្រើសប្រភេទហៃប្រីតយ៉ាងយូរនៅឆ្នាំ 2023 ជាមួយនឹងម៉ូដែលប្រើអគ្គិសនីសុទ្ធរបស់ Bentley ដែលនឹងត្រូវចាប់ផ្ដើមក្នុងឆ្នាំ 2025 ថ្ងៃនេះ Bentley ប្រកាសអភិវឌ្ឍឆ្ពោះទៅសម្រេចនូវការធ្វើដំណើរដោយគ្មានការបញ្ចេញឧស្ម័នទាំងស្រុង។

    បន្ទាប់ពីមានការបញ្ចូលនូវម៉ូដែលប្រើអគ្គិសនីទាំងស្រុងទីមួយរបស់ Bentley ក្នុងឆ្នាំ 2025 – ការចាប់ផ្ដើមដំបូងរបស់ Bentley ក្នុងការបង្កើតរថយន្ដគ្មានឧស្ម័នកាបូន – Bentley នឹងផ្តល់ជូនទាំងស្រុងតែម៉ូដែលអគ្គិសនី និងហៃប្រីតក្នុងប្រភេទរថយន្ដរបស់ខ្លួនក្នុងឆ្នាំ 2026 ប៉ុណ្ណោះ។ យ៉ាងយូរនៅឆ្នាំ 2030 ម៉ូដែលនេះនឹងផ្លាស់ប្ដូរទៅជារថយន្ដអគ្គិសនីអាគុយតែប៉ុណ្ណោះ។

    អនាគតអគ្គិសនីភាវូបនីយកម្មរបស់ Bentley ត្រូវបានពិនិត្យជាមួយនឹងការបង្ហាញរថយន្ដទស្សនាទាន EXP 100 GT អគ្គិសនីទាំងអស់នៅក្នុងពិធីបុណ្យខួបមួយរយឆ្នាំរបស់ខ្លួន ដែលបង្ហាញផងដែរនូវសម្ភារៈប្រកបដោយចីរភាពជាច្រើន។ ទាំងនេះរួមមាន Riverwood លាយស្ពាន់អាយុ 5,000 ឆ្នាំ ដែលបានផលិតជាប្រពៃណីនូវព្រំរោមចៀម និងស្រោមដូចស្បែកសត្វចេញពីអនុផលពីការផលិតស្រា។ Bentley នឹងបន្តប្រើប្រាស់សម្ភារៈមានប្រភពប្រកបដោយចីរភាពនៅក្នុងជំនាន់រថយន្ដបច្ចុប្បន្ន និងអនាគតរបស់ខ្លួនទាំងស្រុង។

    ឆ្នាំមុន រោងចក្រផលិតរបស់ Bentley នៅក្នុងទីកុ្រង Crewe បានក្លាយជារោងចក្ររថយន្ដប្រណិតដំបូងនៅក្នុងចក្រភពអង់គ្លេសដែលទទួលបាននូវវិញ្ញាបនបត្របញ្ជាក់គ្មានឧស្ម័នកាបូនពី Carbon Trust។ ការទទួលបាននេះគឺបន្ទាប់ពីអនុវត្តនូវដំណោះស្រាយថ្មីបានរយៈពេលពីរទសវត្សរ៍ រាប់បញ្ចូលទាំង ប្រព័ន្ធកែច្នៃទឹកនៅក្នុងរោងជាងលាបថ្នាំ ការដាំដើមឈើក្នុងមូលដ្ឋាន ការដំឡើងរោងចតរថយន្តមានផ្ទាំងសូឡា 10,000 ផ្ទាំង ដែលធ្វើឲ្យចំនួនសរុបនៃផ្ទាំងសូឡាក្នុងទីតាំងមានរហូតដល់ 30,000 ផ្ទាំង និងការប្ដូរទៅប្រើប្រភពអគ្គិសនីកកើតឡើងវិញសុទ្ធ។

    រោងចក្រ Crewe នឹងបន្តកែលម្អប្រតិបត្តិការបរិស្ថានរបស់ខ្លួន។ នៅចុងឆ្នាំនេះ អ្នកផ្គត់ផ្គង់ទាំងអស់នឹងផ្ដល់នូវរបាយការណ៍សវនកម្មនិរន្តរភាព ដែលបញ្ជាក់អំពីទំនុកចិត្តលើនិរន្តរភាពរបស់ពួកគេ។ នាពេលអនាគត នៅចុងឆ្នាំ 2025 ក្រុមហ៊ុនមានបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថានពីរោងចក្ររបស់ខ្លួនដោយផ្ដោតទៅលើការប្រើប្រាស់ថាមពល ការបំភាយឧស្ម័ន CO2 កាកសំណល់ទឹក ការប្រើប្រាស់សារធាតុរំលាយនៅក្នុងដំណើរការថ្នាំលាប និងការប្រែក្លាយទៅគ្មានការប្រើបា្លស្ទីក។ ការណ៍នេះនឹងនាំមកនូវរោងចក្រដែលមានផលវិជ្ជមានចំពោះអាកាសធាតុយ៉ាងយូរនៅឆ្នាំ 2030 ដែលកាត់បន្ថយយ៉ាងសកម្មនូវកម្រិតកាបូននៅក្នុងបរិយាកាស ក្នុងខណៈស្របពេលដែលអាជីវកម្មធ្វើការវិនិយោគនៅក្នុងគម្រោងដាំដើមឈើឡើងវិញ និងគម្រោងថាមពលកកើតឡើងវិញ។

    ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការធន់នឹងការធ្លាក់ចុះសេដ្ឋកិច្ច
    ការសម្រេចបាននូវគោលដៅធ្វើដំណើរជាមួយនឹងគ្រឿងប្រណិតគ្រប់យ៉ាងប្រកបដោយចីរភាពពឹងផ្អែកយ៉ាងខ្លាំងទៅលើគំរូអាជីវកម្មប្រកបដោយចីរភាព ហើយគោលបំណងរបស់ Bentley គឺក្លាយជាអាជីវកម្មរថយន្ដប្រណិតនាំមុខគេរបស់ពិភពលោកដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងធន់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ស្ថានភាពសេដ្ឋកិច្ចដ៏លំបាកដោយសារជំងឺរាតត្បាតទូទាំងពិភពលោក COVID-19 នាំឲ្យ Bentley អនុវត្តនូវកម្មវិធីផ្លាស់ប្ដូរដ៏ធំរបស់ខ្លួននៅក្នុងសតវត្សនេះ។

    កម្មវិធីផ្លាស់ប្ដូរនេះត្រូវបានអនុវត្តដើម្បីភាពរឹងមាំហិរញ្ញវត្ថុតាមរយៈការកែលម្អផលិតភាពយ៉ាងរហ័សនៅក្នុងអាជីវកម្មទាំងមូល និងការកែប្រែរចនាសម្ព័ន្ធគ្រឹះជាថ្មី។ ដោយបានប្រកាសពីមុនអំពីកម្មវិធីកាត់បន្ថយបុគ្គលិកតាមស្ម័គ្រក្នុងគោលបំណងដើម្បីកាត់បន្ថយកម្លាំងការងារនៃបុគ្គលិកអចិន្ត្រៃយ៍ 1,000 នាក់ តួលេខនេះត្រូវបានកាត់បន្ថយមកត្រឹម 800 នាក់ រាប់បញ្ចូលទាំងអ្នកម៉ៅការប្រហែល 200 ។

    លើសពីនេះទៅទៀត ជោគជ័យនៃកម្មវិធីកាត់បន្ថយបុគ្គលិកតាមស្ម័គ្រនេះបាននាំឲ្យនៅសល់ចំនួនបុគ្គលិកតិចតួចបំផុតដែលត្រូវប្រឈមនឹងហានិភ័យពីការកាត់បន្ថយបុគ្គលិកជាកាតព្វកិច្ច មកនៅតិចជាង 10 នាក់។ ប៉ុន្តែទោះបីជាយ៉ាងណា Bentley បន្តស្វែងរកឱកាសដើម្បីជៀសវាងពីលទ្ធផលនេះ ប្រសិនបើអាច។

    លទ្ធផលដែលទទួលបានពីរចនាសម្ព័ន្ធចំណាយ និងវិនិយោគល្អិតល្អន់នេះបានធ្វើឲ្យអាជីវកម្មទទួលបាននូវស្ថានភាពផ្នែកហិរញ្ញវត្ថុវិជ្ជមានសម្រាប់ឆ្នាំ 2020 ទាំងមូល បើទោះបីជាស្ថានភាពស្ថានភាពខាងក្រៅយ៉ាងណាក៏ដោយ។ កម្មវិធីនេះនឹងបង្កើតបាននូវគំរូអាជីវកម្មរឹងមាំ ប្រកបដោយផលចំណេញ និងចីរភាពសម្រាប់រយៈពេល 100 ឆ្នាំទៀត។

    មនុស្សពិសេស
    ការសម្រេចបាននូវការបង្កើតគុណតម្លៃទាំងនេះរួមមានការក្លាយជានិយោជកតាមជម្រើសនៅក្នុងវិស័យរថយន្ដជាមួយនឹងម៉ាកយីហោ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ និងគោលបំណងច្បាស់លាស់។ Bentley កំពុងផ្តោប្រកបដោយចីរភាពមួយផ្នែកធំគឺដោយសារកំណើន និងការសហការពីមនុស្សពិសេសៗរបស់ Bentley ។ ការរចនា និងសាងសង់ Bentleys សម្រាប់ពេលអនាគតនឹងត្រូវការនូវភាពចំរុះនៃទេពកោសល្យកាន់តែច្រើន ដែលសម្រេចបានតាមរយៈការបណ្ដុះបណ្ដាលឡើងវិញនៅក្នុងផ្នែកខ្លះ ព្រមទាំងការអភិវឌ្ឍ និងការទាក់ទាញអ្នកមានទេពកោសល្យក្នុងផ្នែកជាច្រើន រាប់បញ្ចូលទាំង អ្នកបង្កើតថ្មីផ្នែកឌីជីថល និងអ្នកមានគំនិតច្នៃប្រឌិតផងដែរ។

    Bentley នឹងបន្តសហការជាមួយនឹងសាលា និងមហាវិទ្យាល័យក្នុងស្រុកដើម្បីអភិវឌ្ឍទេពកោសល្យក្នុងស្រុកនៅ South Cheshire តាមរយៈការសាងសង់ទំនាក់ទំនងកាន់តែស្អិតរមួតជាមួយនឹង Crewe Engineering & Design UTC ដែល Bentley គឺជាដៃគូស្ថានិកមួយ។ តទៅលើការទាក់ទាញបេក្ខជនចម្រុះ និងផ្ដោតគោលដៅលើបុគ្គលិកថ្នាក់គ្រប់គ្រង 30 ភាគរយ យ៉ាងយូរនៅឆ្នាំ 2025 ដែលជាភាពចម្រុះពិតៗ ដែលបង្កើនតួលេខបច្ចុប្បន្នដែលមានតិចជាង 20 ភាគរយ។

    ក្រុមហ៊ុនប្ដេជ្ញាផលិតរថយន្តនៅក្នុងក្រុង Crewe សម្រាប់រយៈពេល 100 ឆ្នាំបន្ទាប់ ក្នុងខណៈដែលត្រៀមសម្រាប់អនាគតឌីជីថលផងដែរ និងបានបញ្ជាក់ថាខ្លួននឹងធ្វើការវិនិយោគលើអគារស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីចំនួនពីរ ដែលជាមជ្ឈមណ្ឌលតេស្ដរថយន្ដ និងមជ្ឈមណ្ឌលគុណភាព។ ការពង្រីកនេះ និងការផ្ដោតតែខ្លាំងឡើងទៅលើឌីជិថលភាវូបនីយកម្មនឹងលើកកម្ពស់ Bentley ជាក្រុមហ៊ុននាំមុខគេផ្នែកគុណតម្លៃ ដែលបំពេញនូវតម្លៃនិរន្តរភាព នវានុវត្តន៍ និងការសហការរបស់អតិថិជនដ៏សំខាន់បំផុតមិនធ្លាប់មានពិភពឌីជីថល។

    ការកំណត់ជាថ្មីសម្រាប់សតវត្សបន្ទាប់
    ការកំណត់ជាថ្មីនូវឌីជិថលភាវូបនីយកម្មនៅក្នុងក្រុមហ៊ុនទាំងមូលនឹងពង្រីកទៅដល់អតិថិជនដ៏មានតម្លៃជាច្រើនរបស់ម៉ាកយីហោនេះ។ Bentley កំពុងសាងសង់បណ្ដាញអ្នកផ្ដល់សេវាកម្មទៅនឹងអតិថិជនដែលសម្រេចបានតាមរយៈការបង្ហាញរូបភាពផលិតផល ការបង្កើតរួមគ្នា និងដំណើរឌីជីថល។ ការណ៍នេះនឹងផ្ដ់បទពិសោធន៍ 360 ដឺក្រេពិតៗដល់អតិថិជន។

    ក៏ដូចជាការបង្កើនល្បឿននៃដំណើរផលិតផលឆ្ពោះទៅអគ្គិសនីភាវូបនីយកម្មដែរ Beyond100 បើកសករាជថ្មីសម្រាប់ផ្នែក bespoke របស់ Bentley, Mulliner, ដែលពេលនេះរចនាសម្ព័ន្ធផលបត្រចំនួនបីគឺ Mulliner Classic, Mulliner Collections និង Mulliner Coach។ Bacalar ដែលបានបង្ហាញនាពេលថ្មីៗនេះបង្ហាញអំពីការចាប់ផ្ដើមយុគ្គសម័យថ្មីនេះជាសមាជិកដំបូងនៃគ្រួសារ Mulliner Coach និងបញ្ចូលនូវធាតុនៃសម្ភារៈប្រកបដោយចីរភាពដែលបានបង្ហាញនៅក្នុង EXP 100GT។

    សម្រាប់ 100 ឆ្នាំ Bentley បានកំណត់នូវដំណើរដ៏ធំធេង។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះម៉ាកយីហោក្នុងការផ្ដល់ជូននូវការធ្វើដំណើររបស់អតិថិជនពិសេសៗ មានន័យថាទាក់ទាញចំពោះអតិថិជនចាស់ និងថ្មីដែលស្វែងរកម៉ាកយីហោដែលអាចទទួលយកបានក្នុងសង្គម ជាគំរូនៃនិរន្តរភាព ជាមួយនឹង Beyond100 ដែលបានធ្វើឲ្យ Bentley Motors ក្លាយជាអ្នកនាំមុខគេយ៉ាងរឹងមាំ។

    កំណត់សម្គាល់សម្រាប់អ្នករៀបរៀង
    Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay