សិល្បៈ

ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ពិធីករដ៏ល្បីឈ្មោះ លោក ភោ សុផានិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

BY
Khmernote Media
November 17, 2020

ភ្នំពេញ៖ ក្រោយពីបាត់មុខនៅក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមក ស្រាប់តែពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពិធីករដ៏ល្បីឈ្មោះមួយរូប គឺលោក ភោ សុផានិត ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០«ឃ១»ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

បើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សមត្ថកិច្ច បានឲ្យដឹងថា លោក ភោ សុផានិត បានរងការចោទប្រកាន់ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបរកណ៍ដែលអាចជួយដូវបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា ជនសង្ស័យឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

Share This Post: