ក្រុមហ៊ុន MMarcol ដាក់សម្ពោធភោជនីយដ្ឋាន ម៉ាខូល ហ្រ្វុក (MARCOL FROG) ស៊ុបកង្កែបដ៏មានឱជារសដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ
បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះ សាបព្រោះម៉ាកយឺហោ MMarcol លក់ឧបករណ៍និងគ្រឿងបន្លាស់ទូរស័ព្ទគ្រប់ប្រភេទ និងគ្រឿងក្រអូបម៉ាក MMarcol ល្បីសុះសាយពេញប្រទេស នាយិកាក្រុមហ៊ុន MMarcol អ្នកនាង គង់ ណាក់នីន និងស្វាមីបានដឹកដៃគ្នា បើកសម្ពោធភោជនីយដ្ឋាន ម៉ាខូល ហ្រ្វុក ( MARCOL FROG) ស៊ុបកង្កែបដ៏មានឱជារសដំបូងគេបង្អស់ និងស្វាគមន៍អ្នកទិញ Franchise បើកហាងបន្ត។

ភោជនីយដ្ឋាន ម៉ាខូល ហ្រ្វុក ( MARCOL FROG) ស៊ុបកង្កែបដ៏មានឱជារសមួយនេះត្រូវបាន ដេគ័ររៀបចំតុបតែងឡើងបែបស៊ីវិល័យទាន់សម័យ ហាយសូរ មានកន្លែងធំទូលាយសម្រាប់ធ្វើពិធីជប់លៀង ខួបកំណើត អាហារសាមគ្គី ជាមួយនឹងមុខម្ហូបច្រើនមុខ ច្រើនជម្រើសឈ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ អមជាមួយនឹងតន្រ្តីចម្រៀងឌីជេ និងការសម្តែងសូរខ្លីៗ បុគ្គលិករួសរាយរាក់ទាក់ មានទីតាំងធំទូលាយសម្រាប់ចតរថយន្ត និងយានជំនិះគ្រប់ប្រភេទ។

មុខម្ហូបពិសេសប្រចាំហាង ម៉ាខូល ហ្រ្វុក ( MARCOL FROG) នោះគឺ ស៊ុបកង្កែបដ៏មានឱជារស ដែលអតថិជនគ្រប់រូបអញ្ជើញមកកាន់ភោជនីយដ្ឋានថ្មីមួយនេះមិនគូររំលងឡើយ។ រឹតតែអែម និងកាលីប ភោជនីយដ្ឋាន ម៉ាខូល ហ្រ្វុក ( MARCOL FROG) មានបន្ទប់ខារ៉ាអូខេសម្រាប់ច្រៀងកម្សាន្តថែមទៀតផង។

នាយិកាវ័យក្មេងក្រុមហ៊ុន MMarcol គង់ ណាក់នីន បានឲ្យដឹងថា ដោយសារតែ គុណភាពល្អប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ទើបជម្រុញឲ្យក្រុមហ៊ុននាងខ្ញុំមានឈ្មោះបោះសំឡេង មិនថាត្រឹមតែ ឧបករណ៍និងគ្រឿងបន្លាស់ទូរស័ព្ទគ្រប់ប្រភេទ ម៉ាក MMarcol ឬក៏គ្រឿងក្រអូបម៉ាក MMarcol ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី រហូតអាចជម្រុញឲ្យយើងសម្រេចគោលដៅក្នុងការបើកសម្ពោធភោជនីយដ្ឋានស៊ុបកង្កែបដំបូងគេបង្អស់ ម៉ាខូល ហ្រ្វុក Marcol Frog ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ 193 កែងនឹង 348 ក្បែរការាស់សាំងតូតាល់ ឬធ្វើដំណើរតាម Google Map : https://www.google.com/maps/dir//MarCol+Frog

សូមគូសបញ្ជាក់ថា ក្នុងឱកាសនៃការបើកដំណើរការនៃភោជនីយដ្ឋានថ្មី ម៉ាខូល ហ្រ្វុក ( MARCOL FROG) មានការបញ្ចុះតម្លៃពិសេសរហូតដល់ 40% សូមប្រញាប់រួសរាន់ឡើងការផ្តល់នូវនេះមានកំណត់ ខលមក 096 62 44 222 ឬ 099 666 566 ចង់ញុំានៅកន្លែងផ្ទាល់ក៏បាន ខ្ចប់ក៏បានលឿនរហ័សទាន់ចិត្ត”។ ក្រៅពីមុខជំនួញ នាយិកាក្រុមហ៊ុន MMarcol បានបរិច្ចាកថវិកាផ្ទាល់ខ្លួនទៅកាន់កុមារកំព្រាមនុស្សចាស់ជរាជ អ្នករត់ស៊ីក្លូ និងប្រជាជនក្រីក្រយ៉ាងច្រើនសន្ធឹកសន្ធាប់ -ល-។










