ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លទ្ធផលធ្វើតេស្តលើកទី៤ បង្ហាញថា ឯកឧត្តម ប្រាក់ សុខុន និងក្រុមគ្រួសារ គឺអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា

    BY Khmernote Media November 18, 2020
    លទ្ធផលធ្វើតេស្តលើកទី៤ បង្ហាញថា ឯកឧត្តម ប្រាក់ សុខុន និងក្រុមគ្រួសារ គឺអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា

    ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ១៩។ នៅមុនបន្តិច ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើការបញ្ជាក់ពីលទ្ធផលធ្វើតេស្តលើកទី៤នៅលើបណ្តាញសង្គមហ្វេសប៊ុកថា

    “សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ។ ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ”៕

    Share This Post: