ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបខ្លាំងណាស់! ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ស្កាត់ទៅជួបប្អូនស្រីដែលមានសំនៀងពីរោះដល់ខេត្តមណ្ឌលគិរី ព្រមទាំងបានសម្រេចបំណងប្រាថ្នារបស់ប្អូនស្រីថែមទៀត

    BY Khmernote Media November 19, 2020
    រំភើបខ្លាំងណាស់! ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ស្កាត់ទៅជួបប្អូនស្រីដែលមានសំនៀងពីរោះដល់ខេត្តមណ្ឌលគិរី ព្រមទាំងបានសម្រេចបំណងប្រាថ្នារបស់ប្អូនស្រីថែមទៀត

    កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងខ្សែវីដេអូខ្លីមួយអំពីក្មេងស្រីម្នាក់សម្បូរខ្មៅស្រអែម រស់នៅខេត្តមណ្ឌលគិរី មានសមត្ថភាពច្រៀងបានយ៉ាងពិរោះរណ្តំ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ ហើយទៅថ្ងៃអនាគតប្អូនស្រីចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាមការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។

    នាពេលថ្មីៗនេះ ឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានធ្វើដំណើរទៅដល់ខេត្តមណ្ឌលគិរី ដើម្បីទៅជួបសួរសុខទុក្ខប្អូនស្រី និងផ្តល់អំណោយដល់ប្អូនស្រី។ ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា៖ “ខេត្ត មណ្ឌលគីរី 🌲 ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី❤️🇰🇭
    ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ 🥰អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ🥰”៕

    Share This Post: