ខ្មែរណូត

ស្វែងរក

  • PR

    Whispers ផ្ដល់ជូននូវឱកាសចូលមកក្នុងគ្រួសារ Rolls-Royce

    BY Liny Chan November 19, 2020
    Whispers ផ្ដល់ជូននូវឱកាសចូលមកក្នុងគ្រួសារ Rolls-Royce

    •Whispers បានចាប់ផ្ដើមមុខងារវីដេអូបន្តផ្ទាល់ in-App សម្រាប់សមាជិកទាក់ទងជាមួយនឹងនាយកប្រតិបត្តិ អ្នកគូសប្លង់ និងសិប្បករ Rolls-Royce នៅក្នុងគ្រួសារ Rolls-Royce។
    •ពេលនេះ សមាជិកភាពផ្ដល់ជូនដល់ដៃគូរបស់ម្ចាស់កម្មសិទ្ធិ។
    •សហគមន៍ Whispers អាចស្វែងរកសមាជិកសហការីតាមរយៈឈ្មោះ ទីតាំង និងសូម្បីតែប្រភេទរថយន្ត។
    •Concierge ស្ថិតក្នុងតម្រូវការខ្ពស់ក្នុងខណៈដែលរដូវវិស្សមកាលជិតចូលមកដល់។

    “Rolls-Royce សំឡឹងឃើញថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពពិសេសមួយនៅពេលចាប់ផ្ដើមមានជំងឺរាតត្បាតទូទាំងពិភពលោកជាសាកលនេះ។ ថ្មីៗនេះ ខ្លួនបានដាក់ឲ្យប្រើប្រាស់នូវកម្មវិធីដែលមានឈ្មោះថា Whispers ដែលដើរតួនាទីជាច្រកផ្លូវសម្រាប់អតិថិជនបញ្ជ្រាបខ្លួនចូលទៅក្នុងនៅក្នុងពិភពឌីជីថលនៃភាពប្រណិតដែលទ្រទ្រង់ដោយ Rolls-Royce។ ច្រកទ្វារភ្ជាប់ទៅអតិថិជនរាប់ពាន់នេះបានធានាថា ក្រុមហ៊ុនអាចរក្សាទំនាក់ទំនងផ្ទាល់ខ្លួនដោយផ្ទាល់ជាមួយនឹងអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក បើទោះបីជាមានការកម្រិតព្រំដែនដោយសារជំងឺកូរ៉ូណាដែលកំពុងរាតត្បាតទូទាំងពិភពលោកក៏ដោយ។ បច្ចុប្បន្ន យើងកំពុងពង្រីកបន្ថែមទៀតដោយផ្ដល់នូវជម្រើសមុខងារវីដេអូបន្តផ្ទាល់យ៉ាងទូលំទូលាយលើបណ្ដាញអ៊ីនធើណិតសម្រាប់សមាជិក Whispers ក្នុងការបញ្ជាក់លម្អិតអំពីរថយន្តរបស់ពួកគេ និយាយជាមួយនឹងអ្នកឯកទេសផលិតផល នាយកប្រតិបត្តិ និង សិប្បកររបស់ Rolls-Royce ឬអាចទាំងពិនិត្យអំពីដំណើរការក្នុងការផលិតរថយន្ដរបស់ពួកគេពីគេហដ្ឋានផ្ទាល់ខ្លួនប្រកបដោយផាសុកភាពផងដែរ។”

    Verena Masters, ប្រធាន Whispers, Rolls-Royce Motor Cars
    Rolls-Royce Whispers គឺជាពិភពឌីជីថលនៃភាពប្រណិតរបស់ក្រុមហ៊ុន ជាកម្មវិធីមួយដែលបានបង្កើតឡើងដើម្បីបំពេញតម្រូវការ និងរសជាតិនៃបណ្ដាញអតិថិជនសម្រិតសម្រាំងទូទាំងពិភពលោក។ ក្នុងអំឡុងឆ្នាំ 2020, Whispers បានពង្រីក និងវិវត្ត ដោយផ្តល់នូវបទពិសោធន៍ចូលរួម និងកម្លាំងចិត្តសម្រាប់សហគមន៍លើបណ្ដាញអ៊ីនធើណិតដ៏ពិសេសរបស់ខ្លួននៅទូទាំងពិភពលោក។ រហូតដល់បច្ចុប្បន្ននេះ Whispers គឺជាបណ្ដុំម្ចាស់កម្មសិទ្ធិរថយន្ដ Royce Motor ដែលបង្កើតឡើងនៅ
    Goodwood ។ ដោយមានតម្រូវការច្រើន ពេលនេះ Whispers នឹងមានសម្រាប់ដៃគូរបស់ម្ចាស់កម្មសិទ្ធិ ដោយផ្តល់នូវលទ្ធភាពប្រើប្រាស់កាន់តែសំបូរបែបក្នុងខណៈយើងជិតឈានដល់រដូវវិស្សមកាល។

    ដោយមានការផ្ដោតទៅលើអតិថិជនរួចមកហើយ កម្មវិធីនេះបានវិវត្តក្នុងបំណងគិតគូរអំពីព្រំដែនបច្ចុប្បន្នដែលអតិថិជនជាច្រើនសន្ធឹកសន្ទាប់នៅជុំវិញពិភពលោកកំពុងជួបប្រទះ ដែលដោយសារបម្រាមហាមឃាត់ការធ្វើដំណើរដោយសារ Covid-19 ពួកគេមិនអាចធ្វើដំណើរទៅកាន់គ្រួសារ Rolls-Royce នៅ Goodwood, West Sussex បាន។ អតិថិជនជាច្រើនបានបង្ហាញនូវបំណងក្នុងការរក្សាទំនាក់ទំនងរឹតតែជិតស្និទជាមួយនឹងក្រុមហ៊ុន ហើយជាការឆ្លើយតបទៅនឹងតម្រូវការទាំងនេះ Verena Masters ប្រធាន Whispers បានចាប់យកឱកាសពិសេសដែលមាននៅក្នុងកម្មវិធីនេះ។ ការសន្ទនាជាអក្សរគឺមានរួចរាល់នៅក្នុងមុខងារផ្ញើសារទំនាក់ទំនងដ៏មានប្រជាប្រីយភាពរបស់សហគមន៍។ ពេលនេះ មុខងារនេះត្រូវបានអភិវឌ្ឍដើម្បីសម្រួលដល់ការទំនាក់ទំនងទល់មុខតាមវីដេអូសម្រាប់ការប្រាស្រ័យទាក់ទងកាន់តែមានលក្ខណៈដូចធម្មជាតិរវាងអតិថិជន និងក្រុមហ៊ុន។ ឥឡូវនេះ អតិថិជនអាចទទួលបានបទពិសោធន៍អំពីមជ្ឈមណ្ឌលផលិតភាពប្រណិតដ៏ឥតខ្ចោះជាសាកលរបស់ Rolls-Royce ពីគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅក្នុងទូទាំងពិភពលោក ក្នុងគេហដ្ឋានផ្ទាល់ខ្លួនប្រកបដោយផាសុកភាពរបស់ពួកគេ។

    ជម្រើសមុខងារសន្ទនាតាមវីដេអូផ្ទាល់លើបណ្ដាញអ៊ីនធើណិតសម្រួលដល់ការប្រាស្រ័យទាក់ទងពិតៗជាក់ស្ដែងជាមួយនឹងនាយកប្រតិបត្តិ អ្នកជំនាញផលិតផល និងសិប្បកររបស់ក្រុមហ៊ុន។ អតិថិជនអាចសូម្បីតែមើលវីដេអូបន្តផ្ទាល់អំពីរថយន្ដរបស់ពួកគេនៅលើខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្ររបស់ក្រុមហ៊ុន – មើលផ្ទាល់នូវ ‘ការរៀបបង្គុំ’ – ពេលដែលកាឡេត្រូវបានផ្គុំជាមួយនឹងសាក់ស៊ី ឬការបំពាក់ Spirit of Ecstasy។ តាមធម្មជាតិ New Ghost ទទួលបាននូវតម្រូវការសេវាកម្មនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្រឹក្សាយោបល់ទល់មុខគ្នាតាមវីដេអូជាមួយនឹងអ្នកឯកទេស និងអ្នកឌីហ្សាញរបស់ Rolls-Royce បានផ្ដល់នូវព័ត៌មានលម្អិត និងការយល់ដឹងផ្ទាល់អំពីផលិតផល ដែលអាចឲ្យការផ្ដល់ការងារពីចម្ងាយអាចធ្វើទៅបាន។ សម្ភារ និងពណ៌ត្រូវបានកំណត់ សម្ភារៈបន្ថែម Bespoke ត្រូវបានរៀបចំព្យាករ និងរថយន្ដប្រណីតៗត្រូវបានផលិតឡើងតាមបែបផែនរបស់ Rolls-Royce – ជាមួយនឹងភាពងាយស្រួលបំផុត។

    ការថែរក្សាឱកាសវប្បធម៌ និងភាពផ្ដាច់មុខនៅតែបន្តនៅលើកម្មវិធី Whispers ក្នុង Luxury Intelligence Unit របស់ក្រុមហ៊ុន។ ថ្មីៗបំផុតនេះ សមាជិកបានការលើកទឹកចិត្តក្នុងការសរសេរអត្ថបទស្ដីពីប្រធានបទដែលមានចាប់ពីសិល្បៈរូបភាពចលនា សេចក្ដីណែនាំអំពីរបៀបដាំដុះលើដីព្រៃ និងសូម្បីតែសកម្មភាពមនុស្សធម៌របស់សមាជិក Whispers ផ្សេងទៀតផងដែរ។
    ផលិតផលកម្របន្តរីករាយ។ Whispers Concierge កំពុងមានតម្រូវការខ្ពស់ក្នុងខណៈដែលស្នាដៃទីមួយនៃសៀវភៅ Harry Potter កាបូបដៃ Hermès ដ៏ពិសេស និង Yeezy Boost 380’s ត្រូវបានផ្ដល់ជូនសម្រាប់សមាជិកពីជុំវិញពិភពលោក ក្នុងខណៈដែលចំណាប់អារម្មណ៍ត្រូវបានបែរទៅផ្ដោតលើរដូវវិស្សមកាល។

    នៅក្នុងការអភិវឌ្ឍបន្ថែមនូវកម្មវិធី Whispers ពេលនេះ សមាជិកអាចអាចតាំងបង្ហាញតាមអ៊ីនធើណិតនូវប្រភេទរថយន្ដរបស់ពួកគេសម្រាប់បណ្ដាញអតិថិជន Rolls-Royce ធ្វើការពិនិត្យសង្កេត និងសរសើរ។ ជាមួយនឹង
    សមត្ថភាពក្នុងការស្វែងរកតាមរយៈឈ្មោះ ទីតាំង និងសូម្បីតែតាមរថយន្ត សមាជិកអាចទំនាក់ទំនងជាមួយនឹងសមាជិកក្នុងតំបន់ដែលមានចិត្តដូចគ្នាសម្រាប់គោលបំណងអាជីវកម្ម ឬកំសាន្ត។
    សំបុត្រចូលទៅក្នុងពិភពលោករបស់ Whispers គឺរថយន្ដ Rolls-Royce ដែលបានផលិតឡើងនៅ Goodwood។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតំណាងចែកចាយនៅក្នុងតំបន់របស់លោកអ្នក។

    ព័ត៌មានបន្ថែម
    លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub។

    កំណត់សម្គាល់
    ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។

    ទំនាក់ទំនង | ថ្នាក់តំបន់
    Bussaraporn Charoenkulsak +66 8166 51995 bussaraporn.c@rrmcapac.com (Gaem)
    Joyce Lua +60 16 200 6142 iovce.lua@rrmcapac.com
    Cheryl Lim +65 9833 7321 cheryl.lim@rrmcapac.com
    Tess Eu +65 91786297 tess.eu@rrmcapac.com
    Joanna Chua +65 9017 1983 ioanna.chua@rrmcapac.com
    Chloe Bui +84 38 7717442^ chloe@rrmcapac.com
    Hal Serudin +65 6838 9675 hal.serudin@rolls-rovcemotorcars.com
    Helpdesk +65 9017 6272 * info@rrmcapac.com
    +66 830766196
    *WhatsApp AZalo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay