ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចេញពីផឹកស៊ី ជិះម៉ូតូឌុបគ្នាលឿនដូចហោះទៅបុកឡានធំចតស្ងៀមចំពីក្រោយ ស្លាប់ភ្លាមៗ២នាក់ របួសធ្ងន់០១នាក់

    BY Khmernote Media November 20, 2020
    ចេញពីផឹកស៊ី ជិះម៉ូតូឌុបគ្នាលឿនដូចហោះទៅបុកឡានធំចតស្ងៀមចំពីក្រោយ ស្លាប់ភ្លាមៗ២នាក់ របួសធ្ងន់០១នាក់

    ភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជន២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីចេញពីផឹកស្រាក្រឡុក ជិះម៉ូតូឌុបគ្នាលឿនពេក ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តដែលចតស្ងៀមចំពីក្រោយ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងរន្ធត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២:២៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុង ខាងក្រោយពេទ្យឯករាជ្យ-១ ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ ហោល ថេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅសិប្បកម្មទឹកកក នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ទី២.មានឈ្មោះ ផេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើកានៅសិប្បកម្មទឹកកក ស្នាក់នៅកន្លែងធ្វើការជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ចំណែកអ្នករងរបួសមានឈ្មោះ រ៉ូ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរនិងស្នាក់នៅជាមួយគ្នា អ្នកទាំង៣បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាក ហុដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខតាកែវ 1C-3687 ។

    ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះទេ បើករថយន្តម៉ាកហ៊ីយិនដាយ ប្រភេទសណ្តោងរ៉ឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1534 និងខាងក្រោយពណ៌សលាយក្រហម ពាក់ស្លាកលេខព្រះសីហនុ 4A-3896 បើកបរដោយបុរសម្នាក់។

    តាមសម្ដីរៀបរាប់របស់នារីម្នាក់បានប្រាប់ឲ្យដឹងថា ពួកគាត់បានជួបជុំគ្នាផឹកស៊ីស្រាក្រឡុក នៅផ្លូវវេងស្រេងរួចហើយ ក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅ ដោយសារតែស្រវឹងហើយបើកលឿនពេក បានទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ ដែលកំពុងតែចតស្ងៀម ហើយតៃកុងដេកលក់ លាន់ដូចរន្ទះ បណ្តាលឲ្យដាច់កម៉ូតូ និង២នាក់ជាអ្នកឌុបនិងអង្គុយកណ្តាលស្លាប់បាត់បង់ជីវិតមួយរំពេច រីឯម្នាក់ទៀតរងរបួសធ្ងន់ដែលអង្គុយខាងក្រោយ ។

    បន្ទាប់មករថយន្តហ៉ីយិនដាយក៏បើកចេញពីកន្លែងកើតហេតុប្រហែល៣០០ម៉ែត្រ ក៏ឈប់ដេកបន្ត ហាក់ដូចមិនដឹងរឿងអ្វីភ្លាមៗក៏មានរថយន្តដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង បន្ទាប់មកសមត្ថកិច្ចចុះមកអន្តរាគមន៏ ភ្លាមៗពេលនោះក៏មានសន្តិសុខម្នាក់បានមកប្រាប់ថា រថយន្តដែលជនរងគ្រោះជិះទៅបុកពីក្រោយនោះ បានបើកចេញពីកន្លែងកើតហេតុប្រមាណ៣០០ម៉ែត្រ ហើយឈប់ដេកនៅទីនោះ សមត្ថកិច្ចគ្រាន់តែឮដូច្នោះ ក៏បានទៅពិនិត្យមើលរថយន្ត ជាក់ស្ដែងឃើញមានស្នាមបុក និងប្រលាក់ឈាមទៀតផង ទើបសមត្ថកិច្ចដាស់តៃកុងហើយឃាត់ខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីប្រគល់ឲ្យជំនាញចាត់ការបន្តទៅតាមនិតិវិធី។

    ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយក ម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរណ៏រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: