ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្មែរ០២នាក់ និងប៉ាគីស្ថាន០១នាក់ ដែលបានជាសះស្បើយពីកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យថ្ងៃនេះហើយ

    BY Khmernote Media November 20, 2020
    ខ្មែរ០២នាក់ និងប៉ាគីស្ថាន០១នាក់ ដែលបានជាសះស្បើយពីកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យថ្ងៃនេះហើយ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ដំណឹងល្អរីករាយ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៣នាក់ ជនជាតិខ្មែរចំនួន ០២នាក់ និងជនជាតិប៉ាគីស្ថានចំនួន ០១នាក់ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ នឹងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចា្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ ៕

    Share This Post: