ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! យុវជនញៀនថ្នាំ៥០នាក់នាំគ្នាហែកបង្អួចរត់ចេញពីមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស

    BY Khmernote Media November 21, 2020
    ក្តៅៗ! យុវជនញៀនថ្នាំ៥០នាក់នាំគ្នាហែកបង្អួចរត់ចេញពីមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស

    ខេត្តព្រះសីហនុ-សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងជិត១១យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានយុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញចំនួន០៧នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។

    បើតាមសមត្ថកិច្ចថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះមានចំនួនសរុប ១០៣នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន(មិនមែនជាអ្នកជាប់ទោស) ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: