បច្ចេកវិទ្យា

ប្រយ័ត្ន! នាយកប្រតិបត្តិជនជាតិម៉ាឡេស៊ីមួយរូបបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីស្មាតហ្វូនរបស់គាត់ផ្ទុះ ហើយបណ្ដាលឲ្យភ្លើងឆេះផ្ទះ

BY
Khmernote Media
June 23, 2018

លោក Nazrin Hassan គឺជានាយកប្រតិបត្តិមួយរូបនៃក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ប្រទេសម៉ាឡេស៊ី។ ដោយឡែក កាលពីសប្ដាហ៍មុននេះ យើងទទួលបានដំណឹងថា លោកបានស្លាប់បាត់បង់ជីវិតហើយបន្ទាប់ពីស្មាតហ្វូន Blackberry រឺ Huawei របស់គាត់បានផ្ទុះក្នុងបន្ទប់គេង។ យោងតាមគេហទំព័រ The Malaysian Insight បានសរសេរថា មូលហេតុដែលបណ្ដាលឲ្យគាត់ស្លាប់គឺបណ្ដាលមកពីការស្រូបផ្សែង និងរងរបួសដោយសារភ្លើងខ្លាំងពេក។

ស្របពេលជាមួយគ្នានេះ បងថ្លៃរបស់ Hassan បានបង្ហោះសារលើបណ្ដាញសង្គមថា “គាត់មានស្មាតហ្វូនពីរ មួយគឺ Blackberry និងមួយទៀតគឺ Huawei ហើយយើងនៅមិនទាន់ដឹងនៅឡើយទេថា មួយណាផ្ទុះ។” គាត់បានបន្ថែមថា ខណៈពេលនេះ យើងក៏នៅមិនទាន់ទទួលបានការបញ្ជាក់ដូចគ្នាពីប៉ូលីស ទាក់ទងទៅនឹងការស្លាប់របស់ Nazrin ដែលអាចនឹងបណ្ដាលមកពីការផ្ទុះស្មាតហ្វូនដែលធ្វើឲ្យគាត់រងរបួសក្បាល ហើយបាត់បង់ស្មារតី រឺបណ្ដាលមកពីផ្សែង។

គួរបញ្ជាក់ផងដែរថា ករណីនេះត្រូវបានកើតឡើងកាលពីថ្ងៃទី14 ខែមិថុនា កន្លងទៅនេះ ហើយពេលប៉ូលីសចូលទៅដល់កន្លែងកើតហេតុ ខ្លួនប្រាណ និងពូករបស់ Hassan ត្រូវបានឆេះគ្មានសល់។ ក្នុងការបង្ហោះសារនៅលើបណ្ដាញសង្គមដដែល បងថ្លៃរបស់ Hassan ក៏បានណែនាំឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនផ្សេងទៀតមានការប្រុងប្រយ័ត្នខ្ពស់លើការសាកថ្ម ជាពិសេសគឺពេលយប់តែម្ដង។


Fu

ប្រភព៖ idropnews

Share This Post: