ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្តេញស្រីស្អាតិជនជាតិចិន២នាក់ចេញពីកម្ពុជា ដោយសារតែមូលហេតុបែបនេះ

    BY Khmernote Media November 22, 2020
    បណ្តេញស្រីស្អាតិជនជាតិចិន២នាក់ចេញពីកម្ពុជា ដោយសារតែមូលហេតុបែបនេះ

    ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០ នាទី បានសហការជាមួយ លោកវរសេនីយ៍ទោ ប៉ុន សំអុលឧត្តម នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០២នាក់ តាមជើងយន្តហោះចេញលេខ LQ908 (KOS-CAN) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ។

    នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០២នាក់នេះ មាន ១. ឈ្មោះ SHI LIBAO ភេទស្រី អាយុ ៤០ឆ្នាំ និង២. ឈ្មោះ XU YING ភេទស្រី អាយុ ៣៤ឆ្នាំ ដែលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើស បម្រើសេវាផ្លូវភេទ៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post: