ព័ត៌មានជាតិ

រថយន្តសណ្តោង បុករថយន្តសាំយ៉ុង រងរបួសធ្ងន់ ស្រាលពីរនាក់នៅស្រុកកោះកុង

BY
Khmernote Media
November 22, 2020

ខេត្តកោះកុង៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង​ ៨និង២០នាទី លើផ្លូវជាតិ៤៨ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨​ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងរឺម៉ក់​ បុកជាមួយរថយន្តសាំងយ៉ុង​ (ទិសដៅបញ្ច្រាស់គ្នា)​ ដោយសារ​តែរថយន្តសណ្តោងចុះចំណោតចូលទៅបុកពីមុខរថយន្តសាំងយ៉ុង។

រថយន្តបង្កម៉ាកហុីយនដាយប្រភេទសណ្តោងរឺម៉ក ពណ៌សក្បាលពាក់ស្លាកលេខ ភ្នំពេញ ៣C-៥៥៤៣​ និងរឺម៉កសណ្តោងពាក់ស្លាកលេខ​ ភ្នំពេញ៤A-២៨៣៦​ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង​ បុកចំពីមុខរថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ កោះកុង២B.៨៥៨៧​ (ទិសដៅពីកោះកុងទៅកំពត) បើកបរដោយឈ្មោះ​ តឹប​ លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ4 សង្កាត់ដងទង ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) អ្នករួមដំណើរម្នាក់ឈ្មោះ កែវ សុខា ភេទស្រីអាយុ៦២ ឆ្នាំ​ ទីលំនៅភូមិអណ្តូងទឹក​ ឃុំអណ្តូងទឹក​ ស្រុក​បុទុមសាគរ​ (របួសធ្ងន់)​ ជនរងគ្រោះ​ ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

Share This Post: