រថយន្ត Prius បើកបុកបង្កាន់ដៃស្ពាន ក្រឡាប់ផ្ញារជើងឆេះខ្ទេចអស់គ្មានសល់
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌ស បើកបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យក្រឡាប់ បង្កជាអគ្គិភ័យឆាបឆេះកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២ និង៥៤នាទីយប់ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ៖ ម្ចាស់រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយពីមានហេតុការណ៍កើតឡើង ) ។ ចំណែកឯសម្ភារៈខូចខាត ៖ ឆេះរថយន្តព្រុស ពណសពាក់ផ្លាកលេខភ្នំពេញ ២BF-៤១៨៤ អស់ទាំងស្រុង និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យ មានមនុស្សស្លាប់ និងរបួសឡើយ ។
ក្នុងប្រតិបត្តិការណ៍នេះ ប្រើប្រាស់រថយន្តការិ.អគ្គិភ័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ស្មើនឹង០៤ ម៉ែត្រគូប ។ ពន្លត់ចប់ នៅម៉ោង២៣ និង៣០នាទីយប់នាថៃ្ងខែឆាំ្នដដែល ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ